អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅប្រទេសថៃ

ពិភពលោក
ថ្ថ្ងៃពុធ 8 មករា 2025
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅប្រទេសថៃ

អតីតតំណាងរាស្រ្តនៃគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តកំពង់ធំ លោក លឹម គឹមយ៉ា សញ្ជាតិខ្មែរ~បារាំង ត្រូវបានគេបាញ់សម្លាប់នៅទីក្រុងបាំងកក ប្រទេសថៃ កាលពីថ្ងៃទី ៧ មករា ២០២៥ គ្រាដែលលោកធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកក ​តាម​រថយន្ត​ក្រុង​ពី​ខេត្ត​សៀមរាប ជាមួយ​ប្រពន្ធ​ជនជាតិ​បារាំង និង​ពូម្នាក់ជា​ខ្មែរ។ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍។

អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅប្រទេសថៃ

ការបាញ់សម្លាប់អតីតតំណាងរាស្រ្តបក្សប្រឆាំង អាយុ ៧៣ឆ្នាំរូបនេះមិនទាន់ដឹងជាករណីអ្វីនោះទេ ដោយសមត្ថកិច្ចថៃកំពុងធ្វើការសើបអង្កេត និងតាមរកចាប់ខ្លួនជនដៃដល់។

អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅប្រទេសថៃ

លោក លឹម គឹមយ៉ា អាយុ៧៣ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ  បើតាមវីដេអូកាមេរ៉ាឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវ C100 ពណ៌ក្រហមស្លាកលេខ 845 ពាក់មួកសុវត្ថិភាព ខោខូវប៊យវែង និងអាវដៃខ្លីពណ៌ប្រផេះ មានស្ពាយកាបូបពីខាងមុខដែលគេ​ជឿ​ថា​មាន​កាំភ្លើង​លាក់​ទុក​ក្នុង​នោះ៕

អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅប្រទេសថៃ