ការវះពិនិត្យសាកសពខ្មាន់កាំភ្លើងថៃ ដែលបាញ់សម្លាប់រង្គាលនោះបង្ហាញថាគ្មានសារធាតុញៀន

ពិភពលោក
ថ្ថ្ងៃសៅរ៍ 8 តុលា 2022
ការវះពិនិត្យសាកសពខ្មាន់កាំភ្លើងថៃ ដែលបាញ់សម្លាប់រង្គាលនោះបង្ហាញថាគ្មានសារធាតុញៀន

ថៃ៖ អាជ្ញាធរថៃបានបញ្ជាក់ថា ការវះពិនិត្យសាកសពអតីតតម្រួត Panya Khamrab ដែលបានបាញ់សម្លាប់រង្គាលនៅកន្លែងថែទាំកុមារក្នុងស្រុក Na Klaing នៃខេត្ត Nang Bua Lam Phu  កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ តុលា ២០២២ មិនបានបង្ហាញអោយឃើញមានសារធាតុគ្រឿងញៀនទេ។

ការវះពិនិត្យសាកសពខ្មាន់កាំភ្លើងថៃ ដែលបាញ់សម្លាប់រង្គាលនោះបង្ហាញថាគ្មានសារធាតុញៀន

ទោះជាយ៉ាងណាសាកសពនេះនឹងត្រូវពិនិត្យជាលើកទី ២ទៀត នៅក្នុងមន្ទីរពេទ្យនៃខេត្ត Udon Thani។ គេបានដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍នោះ ឈ្មោះ Panya Khamrab មានទំនាស់ជាមួយប្រពន្ធ ហើយនៅពេលរសៀលគ្រាដែលត្រលប់មកចូលផ្ទះមិនឃើញប្រពន្ធក៏មួរម៉ៅហើយចេញទៅបាញ់សម្លាប់រង្គាលនោះទៅ។ មុនដល់កន្លែងថែទាំកុមារបុរសនេះបានបាញ់សម្លាប់មនុស្ស ៣នាក់នៅតាមផ្លូវផងដែរ។ ជារួមបុសនោះបានសម្លាប់មនុស្ស ៣៦នាក់ និងរបួស ១០នាក់ ដែលភាគច្រើនជាកុមារតូចមុននឹងបាញ់សម្លាប់ខ្លួនឯង៕ Bangkok Post

ការវះពិនិត្យសាកសពខ្មាន់កាំភ្លើងថៃ ដែលបាញ់សម្លាប់រង្គាលនោះបង្ហាញថាគ្មានសារធាតុញៀន