សៀមរាប៖ រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ បានអះអាងថា នឹងមិនមានការរុះរើសំណង់និងលំនៅឋានរបស់ពលរដ្ឋនៅភូមិទាំង ៦ក្នុងឃុំព្រះដាក់ឡើយ។
លោករដ្ឋមន្ត្រីក៏បានសំណូមពរដល់ពលរដ្ឋនៅឃុំព្រះដាក់ ជួយទប់ស្កាត់ការសង់សំណង់ និងអ្នកចំណូលថ្មីនៅឃុំនេះ ដើម្បីបញ្ចៀសការប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។
បើសិនមិនអាចទប់ស្កាត់ផលរំខាននានាដែលនាំឱ្យប៉ះពាល់ដល់ការការពារតំបន់អង្គរ នោះរមណីយដ្ឋានប្រាសាទបុរាណរបស់ខ្មែរនេះ នឹងត្រូវគេខ្វែងចេញពីបញ្ជីបេតិកភណ្ឌ ហើយនឹងគ្មានភ្ញៀវទេសចរមកទស្សនាទៀតទេ។ ក្នុងនោះការស្ដារបារាយណ៍ខាងកើតអង្គរ នឹងជួយឱ្យទឹកទ្រទ្រង់ប្រាសាទអង្គរវត្ត និងផ្តល់ទឹកសម្រាប់ពលរដ្ឋប្រើប្រាស់ផងដែរ៕ តាពេជ្រ