អាជ្ញាធរខេត្តព្រះវិហារ ប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើករណីទឹកជនលិច

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 16 កក្កដា 2024
អាជ្ញាធរខេត្តព្រះវិហារ ប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើករណីទឹកជនលិច

អាជ្ញាធរខេត្តព្រះវិហារបានប្រកាសឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់លើករណីទឹកជនលិចចាប់ពីរសៀលថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ព្រោះភ្លៀងបន្តធ្លាក់បណ្ដាលឱ្យជន់លិចផ្ទះនិងផ្លូវមួយចំនួននៅក្នុងក្រុងព្រះវិហារនិងឃុំចំនួន ៣នៃស្រុកឆែប។

អាជ្ញាធរខេត្តព្រះវិហារ ប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើករណីទឹកជនលិច

ទោះយ៉ាងនេះក្ដីស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងព្រះវិហារ ត្រូវបានអាជ្ញាធរគ្រប់គ្រងបានហើយ ដោយនឹងបើកទ្វារទឹកទំនប់រក្សា និងជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ធំ ឱ្យត្រៀមការពារផងដែរ។ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចចម្រុះកំពុងចុះជួយ ព្រមទាំងត្រៀមចាំជួយដល់ពលរដ្ឋជានិច្ច។ 

អាជ្ញាធរខេត្តព្រះវិហារ ប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើករណីទឹកជនលិច

បើតាមរបាយការពីអាជ្ញាធរនៅក្នុងស្រុកឆែប មានការលិចលង់ចំនួន៣ឃុំឆែប១ លិចផ្ទះអស់ចំនួន៣៤៥ខ្នង, ខូចផ្លូវចំនួន១៨៥ម៉ែត្រ ស្មើនឹងផ្លូវ៤ខ្សែ លិចសាលាឃុំ១, វត្ត១, បង្គន់អស់៣៤៥, លិចអណ្ដូងចំនួន៥៥, ដីស្រែអស់៥៥៣ហិកតា។ ចំពោះឃុំសង្កែ១ លិចផ្ទះអស់៥០ខ្នង, ផ្លូវ៧០ម៉ែត្រ ស្មើនឹង៤ខ្សែ, បង្គន់អស់៥០ និងដីស្រែអស់១៦០ហិកតា។

អាជ្ញាធរខេត្តព្រះវិហារ ប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើករណីទឹកជនលិច

ចំពោះសង្កែ២ លិចផ្ទះអស់២៨ខ្នង, ផ្លូវ៥០ម៉ែត្រ ស្មើនឹងផ្លូវ២ខ្សែ, លិចដីស្រែអស់២០០ហិកតា និងលិចជង្រុកស្រូវអស់ចំនួន៣។ សរុបជារួមលិចលង់ផ្ទះពលរដ្ឋអស់ចំនួន ៤២៣ផ្ទះ ផ្លូវ៣០៥ម៉ែត្រស្មើនឹង៤ខ្សែ, សាលារៀនអស់១ខ្នង, សាលាឃុំអស់២ខ្នង, វត្តលិចអស់១, បង្គន់អស់ ៤០៩, អណ្តូងទឹក៥៥, ជង្រុកស្រូវអស់៣ និងដីស្រែខូចខាតអស់ចំនួន ៩១៣ហិកតា បញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋគឺអត់មាននោះទេ៕