ជំនន់ទឹកភ្លៀងបានធ្វើទុក្ខបុកម្នេញពលរដ្ឋជាង ៧ពាន់គ្រួសារ បណ្ដាលឱ្យស្លាប់ ៤នាក់នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 30 កញ្ញា 2022
ជំនន់ទឹកភ្លៀងបានធ្វើទុក្ខបុកម្នេញពលរដ្ឋជាង ៧ពាន់គ្រួសារ បណ្ដាលឱ្យស្លាប់ ៤នាក់នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ របាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះក្រុង-ស្រុកចំនួន៥ បានជួបបញ្ហាគ្រោះទឹកជំនន់។ ក្នុងនោះប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៧ពាន់គ្រួសារ បណ្ដាលឱ្យមនុស្សចំនួន ៤នាក់បានស្លាប់ផងដែរ។ ក្រុង-ស្រុកទាំង៥ ជួបគ្រោះទឹកជំនន់នោះរួមមាន ស្រុកសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ។

ជំនន់ទឹកភ្លៀងបានធ្វើទុក្ខបុកម្នេញពលរដ្ឋជាង ៧ពាន់គ្រួសារ បណ្ដាលឱ្យស្លាប់ ៤នាក់នៅខេត្តបន្ទាយមានជ័យ

ពលរដ្ឋដែលប៉ះពាល់សរុបចំនួន ៧,៤៩១គ្រួសារ ស្មើនឹង ៣៣,០០០នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ២៩៧គ្រួសារ និងប៉ះពាល់ស្រូវជាង ២៦,០០០ហិកតា, ដំឡូងមីជាង ៩០០ហិកតា, វត្តអារាមចំនួន ២២, សាលារៀនចំនួន ៤១, មណ្ឌលសុខភាពចំនួន៣ និងផ្លូវចំនួន២៧៣កន្លែង ស្មើនឹងប្រវែង ១៧២,២៣៣ម៉ែត្រ។

ជំនន់ទឹកភ្លៀងបានធ្វើទុក្ខបុកម្នេញពលរដ្ឋជាង ៧ពាន់គ្រួសារ បណ្ដាលឱ្យស្លាប់ ៤នាក់នៅខេត្តបន្ទាយមានជ័យ

ក្នុងដំណើរចុះពិនិត្យស្ថានភាពលិចលង់នេះលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើដំណើរដោយជិះទូកផង លុយទឹកផងឆ្ពោះទៅកាន់លំនៅឋានប្រជាពលរដ្ឋរងការជន់លិច និងបាននាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋរងគ្រោះផងដែរ៕ SP

ជំនន់ទឹកភ្លៀងបានធ្វើទុក្ខបុកម្នេញពលរដ្ឋជាង ៧ពាន់គ្រួសារ បណ្ដាលឱ្យស្លាប់ ៤នាក់នៅខេត្តបន្ទាយមានជ័យ ជំនន់ទឹកភ្លៀងបានធ្វើទុក្ខបុកម្នេញពលរដ្ឋជាង ៧ពាន់គ្រួសារ បណ្ដាលឱ្យស្លាប់ ៤នាក់នៅខេត្តបន្ទាយមានជ័យ ជំនន់ទឹកភ្លៀងបានធ្វើទុក្ខបុកម្នេញពលរដ្ឋជាង ៧ពាន់គ្រួសារ បណ្ដាលឱ្យស្លាប់ ៤នាក់នៅខេត្តបន្ទាយមានជ័យ