ដែលតា ផ្លឺស (Delta Plus) គឺជាវីរុសដែលបំប្លែងថ្មីពីកូវិដ១៩ គួរឲ្យព្រួយបារម្ភ

ពិភពលោក
ថ្ថ្ងៃពុធ 23 មិថុនា 2021
ដែលតា ផ្លឺស (Delta Plus) គឺជាវីរុសដែលបំប្លែងថ្មីពីកូវិដ១៩ គួរឲ្យព្រួយបារម្ភ

កាលពីថ្ងៃអង្គារប្រទេសឥណ្ឌាបានប្រកាសថា វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីឈ្មោះ ដែលតា ផ្លឺស (Delta Plus) គឺជាវីរុសដែលគួរឲ្យព្រួយបារម្ភ និងបានឲ្យដឹងថាករណីឆ្លងវីរុសនេះជាង២០នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋចំនួន៣។ 

រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌាលោក រ៉ាចេស ប៊ូសាន (Rajesh Bhushan) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី ដែលតា ផ្លឺស (Delta Plus) ចំនួន១៦ករណីត្រូវបានរកឃើញនៅក្នុងរដ្ឋ មហារាស្ត្រ (Maharashtra)។

ដែលតា ផ្លឺស (Delta Plus) គឺជាវីរុសដែលបំប្លែងថ្មីពីកូវិដ១៩ គួរឲ្យព្រួយបារម្ភ

ក្រសួងសុខាភិបាលបានបង្ហាញថា នៅថ្ងៃពុធនេះប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥០,៨៤៨នាក់ដោយធ្វើឲ្យចំនួនសរុបឡើងដល់ជាង៣០លាននាក់ និងមានអ្នកបាត់បង់ជីវិតសរុបជាង៣៩០,០០០នាក់។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាល តិចជាង៥%នៃពលរដ្ឋឥណ្ឌាសរុបបានចាក់វ៉ាក់សាំងពេញលេញ និងតិចជាង២០%បានចាក់វ៉ាក់សាំងយ៉ាងហោចមួយដូស៕

ដែលតា ផ្លឺស (Delta Plus) គឺជាវីរុសដែលបំប្លែងថ្មីពីកូវិដ១៩ គួរឲ្យព្រួយបារម្ភ