ជនដៃដល់សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P​RIUS យកទៅប្លុងចោ​ល​​នៅក្រុងបាត់ដំបង សមត្ថកិច្ចចាប់បានហេីយ​នៅប្រទេសថៃ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 26 កញ្ញា 2022
ជនដៃដល់សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P​RIUS យកទៅប្លុងចោ​ល​​នៅក្រុងបាត់ដំបង សមត្ថកិច្ចចាប់បានហេីយ​នៅប្រទេសថៃ

បាត់ដំបង៖ សមត្ថកិច្ចចម្រុះកម្ពុជា-ថៃ កាលពីថ្ងៃទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២២​ ​ បានធ្វេីការឃាត់​ខ្លួនបុរសម្នាក់ដែលជាជនសង័្សយក្នុងករណី​សម្លាប់​ស្រ្តីម្នាក់ដាក់ក្នុងរថយន្តព្រូស PRIUS មួយគ្រឿងយកមកប្លុងចោលនៅក្រោយផ្សារភូពុយ​ស្ថិតនៅសង្កាត់អូរ​ចារ​ ក្រុង​បាត់ដំបង​ ដែលបានប្រទះឃេី​ញ​​កាលពីថ្ងៃទី១៤​ ខែ​កញ្ញា ឆ្នាំ​២០​២២។ 

បុរសម្នាក់នោះឈ្មោះ ​មាស​ ពេជ្របូរមី អា​យុ​២៨ឆ្នាំ​ បច្ចុប្បន្នរស់​នៅ​ភូមិភ្នំពេញថ្មី​ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ មាន​មុខ​របរមិនពិត​ប្រាកដ។ 

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនដៃដល់រូប​នេះបានសារភាពថា​ រូបគេពិតជាបានសម្លាប់ស្រ្តីជាជនរងគ្រោះខាងលេីប្រាកដមែន​ ដែលការ​សម្លាប់នេះប្រព្រឹត្តនៅក្នុងរថយន្ត​  បន្ទាប់ពីរូបគេនិងជនរងគ្រោះកេីតជម្លោះពាក្យសម្ដីជាមួយគ្នាក្នុងពេលរួមធ្វេីដំណេីរ​ដោយរថយន្ត​ ហេីយចំ​ណុ​ច​ប្រព្រឹត្តិនេះធ្វេីឡេីងនៅឯជាយរាជធានីភ្នំពេញ​ រួចបេីករថយន្តដឹកសពស្រ្តីរូប​នោះយកមកប្លុងចោលនៅក្រោយផ្សារភូពុយក្នុងក្រុងបាត់ដំបង​ អំ​ឡុ​ង​​ថ្ងៃទី១២​ ខែ​កញ្ញា ឆ្នាំ​២០២២​ រួចគេចខ្លួនបាត់​ រហូតដល់រសៀលថ្ងៃទី១៤​ ខែ​កញ្ញា ​ឆ្នាំ​២០២២​ ទេីបគេប្រទះឃេីញសាកសពនៅក្នុងរថយន្តបន្ទាប់ពីមា​ន​ក្លិនស្អុយភាយចេញមកខាងក្រៅ។

ជនដៃដល់សម្លាប់ស្រ្តីម្នាក់ដាក់ក្នុងរថយន្ត P​RIUS យកទៅប្លុងចោ​ល​​នៅក្រុងបាត់ដំបង សមត្ថកិច្ចចាប់បានហេីយ​នៅប្រទេសថៃ

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តធ្វេីការស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿងចាត់វិធានការតាមនិតិវិធី។

សូមរម្លឹកថា សូមជម្រាបជូ​នថា​កាលពីព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២​០២២ មាន​ការភ្ញាក់ផ្អេីលមួយដោយសារគេបានប្រទះ​ឃើញស្ត្រីម្នាក់បានស្លាប់នៅបាំងខាងក្រោយនៃរថយន្តម៉ាកព្រូសPRIUS ព៌ណទឹក ប្រាក់ ពាក់ស្លាក​លេខ ភ្នំពេញ2BQ-1371 ស្ថិតនៅខាង​ក្រោយបរិវេណផ្សារទំនើបភូពុ​យ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង។

តាមរយៈការស្រាវជ្រាវដែលបានធ្វេីឡេីងនៅថ្ងៃបន្ទាប់បានឱ្យដឹងថា​ ស្រ្តីជាជនរងគ្រោះមានឈ្មោះ ឌីម សោ​ភា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នរស់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានមុខរបរជាអ្នកសំអាង និងកែសម្ផស្សព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង។ 

បើតាមប្ដីស្ត្រីរងគ្រោះបានឱ្យដឹងថា ប្រពន្ធរបស់គាត់បានចាកចញពីផ្ទះទៅចូលរួមពិធីខួបកំណើតគេជាមួយរថយន្តខាងលេី​ កាលពីថ្ងៃកាន់បិណ្ឌ​ទី១ គឺអំឡុងថ្ងៃ១១ ខែ​កញ្ញា​ ឆ្នាំ​២០​២២​ ហេីយបាត់ការ​ទាក់ទងតាម​ទូរ​ស័ព្ទចាប់ពីថ្ងៃទី​១២ ខែ​កញ្ញា​ ឆ្នាំ​២០២២​ រហូតដល់ថ្ងៃដែលគេប្រទះឃេីញរថយន្តនិងសាកសពនោះតែ​ម្តង៕ 1Post