ជប៉ុន៖ ប្រទេសជប៉ុនបានប្រកាសអាសន្ននៅរសៀលថ្ងៃសៅរ៍អំពីហានិភ័យដែលមិនធ្លាប់កើតមានឡើងចេញពីខ្យល់ព្យុះកំបុតត្បូងប្រកបដោយគ្រោះថ្នាក់មួយ វាមានមុខសំដៅឆ្ពោះមកកាន់កោះ ក្យូស៊ូ(Kyushu)ភាគខាងត្បូងប្រទេសជប៉ុន។
ពាក់ពន្ធ័នឹងគ្រោះមហន្តរាយធម្មជាតិនេះដែរ អាជ្ញាធរជប៉ុនបានជម្រុញឱ្យអ្នកស្រុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងស្វះស្វែងរកទីសុវត្ថិភាពជាបន្ទាន់ ដោយសារតែកម្លំាងខ្យល់បោកបក់់មានល្បឿនរហូតដល់ទៅ២៧០គីឡូម៉ែត្រឯណោះក្នុងមួយម៉ោង។
ចំណែកបណ្តាញផ្សព្វផ្សាយជប៉ុនឯណោះវិញបានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា ព្យុះដ៏កំណាចនេះមានឈ្មោះថា ណាន់ម៉ាដុល(Nanmadol ) ជាប្រភេទខ្យល់ព្យុះសង្ឃរាមានអានុភាពគ្រោះថ្នាក់ខ្លំាងដោយសារតែល្បឿនខ្យល់កន្រ្តាក់លាយឡំនឹងទឹកភ្លៀងផងដែរ។
ខ្យល់ព្យុះនេះអាចនឹងរំកិលមកដល់ប្រជុំកោះភាគខាងត្បូងប្រទេសនៅថ្ងៃអាទិត្យស្អែកនេះ ខណៈដែលប្រជាពលរដ្ឋជប៉ុននៅក្នុងតំបន់នោះត្រូវបានគេជន្លៀសចេញជាបណ្តើរៗហើយនៅល្ងាចថ្ងៃសៅរ៍នេះ៕ Cre- AFP