ចំនួនអ្នកស្លាប់ ៣៣ នាក់នៅទូទាំងភាគអាគ្នេយ៍នៃសហរដ្ឋអាម៉េរិក គ្រាដែលទឹកជំនន់បានជន់លិចផ្ទះរាប់ពាន់ខ្នង និងពលរដ្ឋជាង១លាននាក់បង្ខំចិត្តជម្លៀសទៅកាន់ទីសុវត្ថិភាពជាបណ្តោះអាសន្ន។ ផ្លូវថ្នល់ ផ្ទះសម្បែង និងអាជីវកម្មរងការខូចខាតបន្ទាប់ពីព្យុះ ហឺរីខិន-ហេលេន បានបក់បោកកាលពីយប់ថ្ងៃព្រហស្បតិ៍។
បើតាមមជ្ឈមណ្ឌលឧតុនិយមតិអាម៉េរិក ព្យុះត្រូពិចនេះរត់ក្នុងល្បឿន២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ បច្ចុប្បន្នក្រុមជំនាញកំពុងតែបន្តជួយសង្រ្គោះអ្នកដែលកំពុងតែបាត់ខ្លួន៕