មានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោក និងដែនទឹកវៀតណាម 

ពិភពលោក
ថ្ថ្ងៃអង្គារ 24 កញ្ញា 2024
មានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោក និងដែនទឹកវៀតណាម 

សារព័ត៌មាន VN Express ចុះផ្សាយថា ប្រទេសវៀតណាម បានចេញការព្រមានអំពីវត្តមានព្យុះខ្លាំងចំនួន៥ទៀត ដែលនឹងមកវាយប្រហារប្រទេសនៅ៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ។

មានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោក និងដែនទឹកវៀតណាម 

តាមការព្យាកររបស់វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ, ចាប់ពីខែតុលាដល់ខែធ្នូ បាតុភូត La Nina នឹងបង្កើតឲ្យមានព្យុះចំនួន៥ នៅសមុទ្រចិនខាងត្បូង ហើយក្នុងនោះមានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោកវៀតណាម ខណៈព្យុះផ្សេងទៀតនឹងវាយប្រហារដែនទឹក។ 

មានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោក និងដែនទឹកវៀតណាម 

ក្នុងការព្យាករនោះដែរ, ចាប់ពីខែតុលាដល់ខែវិច្ឆិកា ភ្លៀងធ្លាក់នៅភាគខាងជើង នឹងឈានដល់កម្រិតខ្ពស់ជាងឆ្នាំមុនៗដល់ទៅ ១០-២០%ឯណោះ ខណៈតំបន់ភ្នំ កម្រិតភ្លៀងធ្លាក់ក៏ខ្ពស់ជាងឆ្នាំមុនៗ ៥-១០%ដែរ៕

មានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោក និងដែនទឹកវៀតណាម