 
  
លោក គីម វីរៈ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ឡាំ ហេងហួត ត្រូវបញ្ចប់មុខដំណែង នៅថ្ងៃទី៣ ខែកញ្ញាឆ្នាំ២០២២ ដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្រេចតែងតាំងមុខដំណែង។
ដើមឡើយលោក គីម វីរៈ កាន់មុខដំណែងជាទីប្រឹក្សា និងជានាយកកម្មវិធីជាតិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោក គីម រីវៈ គឺជាកូនប្រុសលោកទេសរដ្ឋមន្រ្តីគន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕ 1Post
 
  
                                     
             
             
             
             
            