អភិបាលខេត្តឧត្តរមានជ័យ ក្រើនរំលឹកដល់អភិបាលរងទើបចូលកាន់តំណែងត្រូវសាមគ្គីផ្ទៃក្នុង

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 23 កញ្ញា 2024
អភិបាលខេត្តឧត្តរមានជ័យ ក្រើនរំលឹកដល់អភិបាលរងទើបចូលកាន់តំណែងត្រូវសាមគ្គីផ្ទៃក្នុង

លោក ស៊ឹម វុទ្ធា ក្នុងឱកាសប្រកាសឱ្យចូលកាន់មុខតំណែងអភិបាលរង ខេត្តឧត្តរមានជ័យ  ត្រូវបានលោកអភិបាលក្រើនរំលឹកឱ្យសហការផ្ទៃក្នុង និងបំពេញការងារឱ្យបានត្រឹមត្រូវ ដែលការលើកដូចនេះធ្វើឡើងជាសាធារណៈមុខអស់លោកលោកស្រីមន្ត្រីរាជការដែលបានចូលរួមក្នុងកម្មវិធីកាលពីព្រឹកថ្ងៃច័ន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំធំនៃសាលាខេត្តឧត្តរមានជ័យ ។  

អភិបាលខេត្តឧត្តរមានជ័យ ក្រើនរំលឹកដល់អភិបាលរងទើបចូលកាន់តំណែងត្រូវសាមគ្គីផ្ទៃក្នុង

លោក មាន ច័ន្ទយ៉ាដា អភិបាលខេត្ត បានថ្លែងថា អភិបាលរងខេត្ត ដែលទើបឡើងកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តន៍ក្នុងតួរនាទីភារៈកិច្ចនិងការយកចិត្តទុកដាក់ខ្ពស់ប្រកបដោយមនសិការ វិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានកិច្ចសហការល្អរ មានសាមគ្គីភាពនិងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើការអនុវត្តន៍ការងារក្នុងខណៈជួរអភិបាលខេត្ត អោយកាត់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីរជំរុញការអនុវត្តន៍ កំណែរទម្រង់នានា របស់រាជរដ្ឋាភិបាលជាពិសេសការលើកកំពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវត្តន៍ខេត្តប្រកបដោយវិជ្ជមាន ដោយឆ្លើយតបសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អោយកាន់តែបានល្អជាងមុន ប្រសិទ្ធភាពជាងមុន និងទទួលផលច្រើនជាងមុនជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមរបស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹ ដុះក្អែល ព្យាបាល និងវះកាត់ និងបាវវចនាពីរទៀតគឺ តែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយស្មារតីឯករាជ ។ 

អភិបាលខេត្តឧត្តរមានជ័យ ក្រើនរំលឹកដល់អភិបាលរងទើបចូលកាន់តំណែងត្រូវសាមគ្គីផ្ទៃក្នុង

ចំណែកលោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាគណៈអធិបតី បានសសើរនិងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត ដែលបានចូលរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍គោលនយោបាយ និយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍន៍ខេត្ត អោយមានការរីកចំរើនគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈសង្គមបានល្អប្រសើរ សំដៅលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររជូនប្រជាពលរដ្ឋ៕

អភិបាលខេត្តឧត្តរមានជ័យ ក្រើនរំលឹកដល់អភិបាលរងទើបចូលកាន់តំណែងត្រូវសាមគ្គីផ្ទៃក្នុង អភិបាលខេត្តឧត្តរមានជ័យ ក្រើនរំលឹកដល់អភិបាលរងទើបចូលកាន់តំណែងត្រូវសាមគ្គីផ្ទៃក្នុង អភិបាលខេត្តឧត្តរមានជ័យ ក្រើនរំលឹកដល់អភិបាលរងទើបចូលកាន់តំណែងត្រូវសាមគ្គីផ្ទៃក្នុង