សមត្ថកិច្ចចម្រុះរំដោះក្មេងស្រី៧នាក់ដែលគេបង្ខាំងសម្រាប់ជួញដូរផ្លូវភេទនៅខេត្តកំពង់ស្ពឺ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 4 កញ្ញា 2022
សមត្ថកិច្ចចម្រុះរំដោះក្មេងស្រី៧នាក់ដែលគេបង្ខាំងសម្រាប់ជួញដូរផ្លូវភេទនៅខេត្តកំពង់ស្ពឺ

កម្លាំងសមត្ថកិច្ចចម្រុះខេត្ដកំពង់ស្ពឺ  បានចុះបង្រ្កាបករណីសញ្ចាកម្ម នៅទីតាំងខារាអូខេ និងបើកផ្ទះសំណាក់ គ្មានយីហោ ដោយរំដោះនារី ៧នាក់ចេញពីការបង្ខាំងសម្រាប់ជួញដូរផ្លូវភេទ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ប្រភព័ត៌មានពីសមត្ថកិច្ចបានឱ្យថា ទីតាំងខារ៉ាអូខេខាងលើនេះបើកបម្រើសេវាច្រៀងលេងកម្សាន្ដផង និងលួចលាក់ផ្ដល់សេវាផ្លូវភេទ ជាក់ស្ដែងសមត្ថកិច្ចបានឃាត់មនុស្ស ០៣នាក់ដែលជាអ្នកទទួលខុសត្រូវលើទីតាំងខាងលើដើម្បីយកមកសាកសួនៅស្នងការដ្ឋានរនគរបាលខេត្ដមានឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទី ជាថៅកែហាង ឈ្មោះ ទាវ ស្រីមុំ ភេទស្រីអាយុ ១៨ឆ្នាំ តួនាទីជាមេការ និងឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទី ជាមេការ និងសង្គ្រោះក្មេងស្រីចំនួន ០៧នាក់ ជាអនីតិជន ក្នុងនោះ០៤នាក់បានប្រគល់ជូនមន្ទីរសង្គមកិច្ច។ 

បច្ចុប្បន្នក្រោយសាកសួរតាមជំនាញលើជនសង្ស័យទាំង ៣នាក់ សមត្ថកិច្ចបានអះអាងថា បានរកឃើញតម្រុយពីការប្រព្រឹត្តឱ្យមាន អំពើសញ្ចាកម្ម បម្រើសេវាផ្លូវភេទនៅទីតាំងខាងលើ និងបានបញ្ជូនសំណុំរឿងទៅអយ្យការចាត់ការបន្ដ។

ទាក់ទងនឹងរងការចោទនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីភាគីម្ចាស់ហាងខារ៉ាអូខេខាងលើបាននៅឡើយ៕ 1Post

សមត្ថកិច្ចចម្រុះរំដោះក្មេងស្រី៧នាក់ដែលគេបង្ខាំងសម្រាប់ជួញដូរផ្លូវភេទនៅខេត្តកំពង់ស្ពឺ