មួយរយៈចុងក្រោយនេះស្របពេលដែលមានព្រឹត្តិការណ៍លោកព្រហ្មសង្គ្រោះពិភពលោក ដែលដឹកនាំដោយលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ ក៏មានព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់ដ៏ធំ Miss Grand Cambodia 2022 ដែលរងនូវការរិះគន់តិះដៀលយ៉ាងចាស់ដៃពីមហាជន ដោយសារតែឈុតសម្លៀកបំពាក់ខ្លះមើលទៅហាក់សិចស៊ីខ្លាំង ហើយរូបមួយសន្លឹកក្នុងចំណោមរូបផ្សេងទៀតដែលអ្នករិះគន់ខ្លះយកមកបង្ហោះនាំឱ្យកន្រ្តាក់អារម្មណ៍ព្រឺព្រួចនោះ ក៏ត្រូវបានកំពុងកើតរឿងចម្រុងចម្រាស់ព្រោះតែមិនមែនជារូបរបស់កម្មវិធី Miss Grand Cambodia 2022។
យ៉ាងណាមិញ កម្មវិធី Miss Grand Cambodia 2022 ត្រូវបានបញ្ចប់ហើយ នៅឡើយតែពាក្យតិះដៀល និងរិះគន់ ជាពិសេសនៅលើបណ្ដាញសង្គម។
នៅក្នុងនោះហាក់មានការភ្ញាក់ផ្អើល ដែលបុរសសម្ដីស្រីម្នាក់ឈ្មោះ គួច ខេវិន ជាផលិតករចាស់វស្សាមួយរូបបានសរសេរលើផេកហ្វេសបុករបស់គាត់ថា «ការប្រឡងប្រឡងប្រជែងជ្រើសរើសស្រីសោភានី ឬស្រីពេស្យាចារ 2022 ត្រូវបានបញ្ចប់! 2022 លេចប៉ុណ្ណឹងឆ្នាំក្រោយលេចជាងនឹងទៅទៀត ឬអាក្រាតផងបាទ» អមនឹងការបង្ហោះរូបច្រើនសន្លឹក តែក្នុងចំណោមរូបនោះមានមួយសន្លឹកដែលមើលទៅហាក់ដូចជាលេចកេរ្តិ៍ភេទខ្លាំង តែរូបនេះម្ចាស់ឧបត្ថមធំក្នុងកម្មវិធី Miss Grand Cambodia 2022 បដិសេដ្ឋថា មិនមែនជារូបកម្មវិធីដែលលោកដៀលយ៉ាងចាស់មាត់នោះទេ។
តាមរយៈអាខោនហ្វេសបុកផេករបស់ កញ្ញា Julie Hoeung កាលពីថ្ងៃទី៣០ ខែសីហា បានផុសសំណេររៀបរាប់យ៉ាងវែងអន្លាយថា លោកពូមិនគួរមើលតែមួយជ្រុងលើការស្លៀកពាក់នេះទេហេតុអ្វីមិនផុសសរសើរលើការស្លៀកពាក់ឈុតប្រពៃណីរបស់បវរកញ្ញាផង។
ក្នុងនាមជាម្ចាស់ក្រុមហ៊ុន និងម្ចាស់ឧបត្ថម្ភពិសេសមួយក្នុងកម្មវិធី Miss Grand Cambodia 2022 សូមជូនដំណឹងទៅដល់ លោក Kevin Kouch ថានាងខ្ញុំបានឱ្យមេធាវីខ្ញុំដាក់ពាក្យបណ្ដឹងទៅលើរូបលោកហើយ។ បើលោកមិនចេញមុខសុំទោសដល់អ្នកទាំងប៉ុន្មានដែលលោកផុសរូបនេះទេ គឺខ្ញុំមិនដកពាក្យបណ្ដឹងជាដាច់ខាត។ ក្នុងនាមលោកជា Nation Director មួយរូបតែប្រើពាក្យសំដីមើលងាយ ប្រើពាក្យ “ សោភនី រឺ ពេស្យាចារ” ទៅកាន់កូនក្រមុំគេបែបនេះទេ មានភស្តុតាងកន្លែងណាថាជា សោភនី រឺ ពេស្យាចារ? ទោះគាត់ស្លៀកពាក់សុីចមែនក៏មិនលក់ខ្លួនដែរលោកនៅក្នុងវិស័យនេះយូរហើយ លោកគួតែយល់ហើយថា “សុីចសុីតែសំបកក្រៅតែមានតម្លៃជាស្ត្រីថ្លៃថ្នូរដែរមិនលក់ខ្លួនទេ មើលបានតែមិនអាចប៉ះបាន កុំស្លៀកពាក់ជិតៗតែផើមអត់ប្តី” សូមបវកញ្ញាដែលមានក្នុងរូបសូមទាក់ទងមកខ្ញុំដើម្បីដាក់ពាក្យបណ្តឹងរួមគ្នា។ នាងខ្ញុំជាប្រធានក្រុមហ៊ុនមួយរូបទាំងមូល តើអ្នកណាទិញក្បាលខ្ញុំបាន?
ចំណែកលោក គួច ខេវិន ដែលកំពុងតែរងចោទក្នុងបញ្ហាទំនាស់នេះបានសរសេររៀបរាប់ថា «ខ្ញុំមិនបានលុបអត្ថបទរបស់ខ្ញុំនោះឡើយបាទ! ជំរាបសួរមិត្តភក្តិក្នុងបណ្តាសង្គម facebook ទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់ជាមតិគាំទ្រ ប្រកបដោយសុភវិនិច្ឆ័យ មានន័យស្ថាបនា ខ្ញុំសូមជំរាបជូនថាគេហទំព័រ facebook របស់ខ្ញុំត្រូវបាន restricted/block/post មិនបានក្នុងរយៈពេលខ្លី ព្រោះមានប្រិយមិត្តផ្តល់មតិនិងចែកចាយច្រើនពេក មិនមែនខ្ញុំលុបអត្ថបទនោះឡើយ! ព្រោះអត្ថបទរបស់ខ្ញុំគឺ ដើម្បីញ៉ាំងឱ្យវប្បធ៌ម ប្រពៃណីនារីខ្មែរ ទទួលបាននូវភាពត្រចះត្រចង់ដែលធ្លាប់មាន និងមិនត្រូវបានជាន់ពន្លិចដោយជនអគតិមួយចំនួនដែលសួនតួនិយម មិនគិតដល់ប្រយោជន៍ជាតិ និងវប្បធ៌ម អរិយធ៌មដូនតាអ្នកសាងអង្គរ។ សូមមិត្តៗចូលអានខមិនcommentsទាំងនេះផង! អរគុណ»
នៅក្នុងនោះអាខោនហ្វេសបុកផេករបស់ កញ្ញា Julie Hoeung បានសរសេរបញ្ជាក់ផងដែរថា«ឆ្ងល់ណាស់ មិចបានលោករូបនេះយកមកផុសហេីយអត់សិក្សាឱ្យច្បាស់ថា ម្នាក់នឹងជានរណាគេអ៊ីចឹង ខ្ញុំគ្រាន់តែចង់ប្រាប់ថាម្នាក់នឹងមិនមែនជាជនជាតិខ្មែរយេីងទេ ម្នាក់នឹងជាបវរកញ្ញាភេទទី៣ របស់ប្រទេសថៃតាស មិនមែនជាខ្មែរទេ កំពុងតែដេកឆ្ងល់»។ គ្រាដែលរូបមួយសន្លឹកនេះមើលទៅហាក់ព្រឺព្រួចជាងរូបផ្សេងទៀតដែលលោក ខេវិន បានយកមកបង្ហោះជាមួយសំណេរដ៏ថ្លៃថ្នូររបស់លោក។
បច្ចុប្បន្នសង្គ្រាមពាក្យសម្ដីនេះកំពុងតែត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍និងបន្តតាមដានច្រើន អ្នកខ្លះក៏ ចង់ដឹងថាតើនៅទីបញ្ចប់នៃរឿងរ៉ាវនេះ នឹងបញ្ចប់ដោយរបៀបណា? ហើយតើនឹងមានការប្ដឹងផ្ដល់គ្នាឡើងតុលាការដូចការប្រកាសដែរឬទេ? គ្រាដែលអ្នកលេងបណ្ដាញសង្គមខ្លះក៏បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនលើរូបចម្លាក់ទេពអប្យនៅជញ្ជាំងប្រាសាទអង្គរវត្ត កុំយកមកប្រៀបនឹងរូបសិចស៊ីដូចការិះគន់និងតិះដៀលនេះអី និងសូមតោងប្រយ័ត្នទាំងអស់គ្នានូវព័ត៌មានមិនពិត និងរូបមិនពិត មុននឹងធ្វើការរិះគន់ ឬចែរំលែក ដែលអាចបង្កជាគ្រោះដល់ខ្លួនឯងនិងសង្គមជាតិ៕ 1Post