Miss Grand Brazil ដែលមាននាង Isabella Menin បានទទួលជោគជ័យជា Miss Grand International ឆ្នាំ២០២២ថ្មី ក្រោយវគ្គ Final Contest នៅទីក្រុងចារកាតា ប្រទេសឥណ្ឌូនេស៊ី និងជាឆ្នាំគម្រប់ខួប១០ឆ្នាំសម្រាប់កម្មវិធី Miss Grand International ផងដែរ។
ក្រៅពីមានរូបរាងដងខ្លួនស្នាមញញឹមដ៏ស្រស់ស្អាតហើយ នៅវគ្គផ្តាច់ព្រ័តសំណួរចំលើយចុងក្រោយសម្រាប់ top 5 បានលើកឡើងថា៖ «ប្រសិនបើអ្នកមានឱកាសផ្ញើសារទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន តើអ្នកចង់បញ្ជូនជាសារអ្វី?ស្រាប់តែនាង Isabella Menin បានឆ្លើយថា៖ សង្គ្រាមវានឹងបង្កើតស្នាមរបួស ហើយអ្វីដែលយើងអាចធ្វើបានគឺចាប់ផ្តើមធ្វើសកម្មភាពពិតប្រាកដទោះបីជាវាតូចក៏ដោយ ការអនុវត្តផ្នែកការទូត និងការស្វែងយល់ពីគ្នាទៅវិញទៅមកពីព្រោះមានតែការួបរួមគ្នាទេ ទើបធ្វើឲ្យសង្គ្រាម និងស្នាមរបួសត្រូវរលាយបាត់» ដែលធ្វើឲ្យគណៈកម្មការ និង អ្នកចូលរួមទាំងអស់មានការចាប់អារម្មណ៍ ព្រោះអ្វីដែលពិភពលោកបានមើលឃើញ និង មិនចង់បន្តគឺការប៉ះទង្គិចគ្នា និង ជម្លោះរវាងអ៊ុយក្រែន និង រុស្ស៊ីនេះតែម្តង។
ស្ថិតក្នុងវ័យ 26 ឆ្នាំនាង Isabella Menin បានទទួលសញ្ញាប័ត្រផ្នែកសេដ្ឋកិច្ច និងអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុផងដែរ! នាង Isabella Menin អានិយាយភាសា អង់គ្លេស និង អេស្ប៉ាញ បានយ៉ាងល្អហើយនាងអាចទំនាក់ទំនងគ្នាបានតាមរយៈភាសាបារាំង និង អ៊ីតាលី ។ កន្លងទៅបវរកញ្ញាIsabella Menin បានគ្រងមកុដជា Miss Grand Brasil 2022 កាលពីថ្ងៃព្រហស្បតិ៍ ទី 28 ខែកក្កដានៅក្នុងសាល Teatro da Caesb ក្នុងទីក្រុង Águas Claras ប្រទេស Brasíl។ នាងIsabella Menin ធ្លាប់ឈ្នះពានរង្វាន់ជា Miss Student of Marília and Miss Teen International ហើយបន្តមកបានក្លាយជាតំណាងប្រទេសប្រេស៊ីល ក្នុងកម្មវិធី Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ីក្នុងនៅខែតុលានេះ។
សូមបញ្ជាក់ថាការប្រកួត MGI ២០២២ នេះមានការចូលរួមពីបណ្តាប្រទេសចំនួន ៦៨ប្រទេសនិងដែនដី ចំណែកបវកញ្ញាថៃនាង Engfa Waraha និងនាង Andina Julie ប្រទេសឥណ្ឌូណេស៊ីទទួលបានតំណែងរងលេខ១ និងរងលេខ២ក្នុងកម្មវិធី Miss Grand International ឆ្នាំ២០២២។ហើយកញ្ញា ពេជ្រវត្តី សារ៉ាវ៉ាឌី ជា Miss Grand តំណាងឲ្យប្រទេសកម្ពុជាយើងទទួលបានចំណាត់ថ្នាក់ Top10 និងមានការអបអរសាទរគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរផងដែរ៕ TVK