សិល្បៈករលោក លាន អាហ្វ្រិលគីនីន បិទផ្លូវជេរម្រាយពលរដ្ឋ ហើយចោទថា កាងរថយន្តធន់ធំ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 19 ឧសភា 2021
សិល្បៈករលោក លាន អាហ្វ្រិលគីនីន បិទផ្លូវជេរម្រាយពលរដ្ឋ ហើយចោទថា កាងរថយន្តធន់ធំ

សិល្បៈករលោក លាន អាហ្វ្រិលគីនិន បានជេរម្រាយ និងសម្លុតពលរដ្ឋដោយចោទថា ជាក្រុមកាងរថយន្តដឹកថ្មធ្វើឱ្យផ្លូវខូចមិនព្រមជួសជុល នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។

លោក អេង វុត្ថា ដែលអះអាងថា លោកប្រើសិទ្ធិលោកត្រឹមពលរដ្ឋ ទោះលោកជាអ្នកសែតក៏ដោយ នៅថ្ងៃកើតហេតុនោះលោកបានធ្វើដំណើរមកដល់ចំណុចភូមិខាងលើក៏ស្ទះទៅមុខមិនរួចព្រោះតែលោកលាន អាព្រីលគីនិន បិទផ្លូវ(ដាក់ធុងរាំង)មិនឱ្យរថយន្តធំឆ្លងកាត់នៅពីមុខរថយន្តតូចរបស់លោកដោយមិនអាចធ្វើដំណើរបានព្រោះផ្លូវចង្អៀត និងទើសភ្នែកឃើញការប្រព្រឹត្តល្មើសច្បាប់( មានសិទ្ធិអីមកបិទផ្លូវព្រោះមិនជាសមត្ថកិច្ចផងនោះ) ទើបលោកចុះទៅសួរនាំបែជាលោកគីនិនប្រើសម្ដី អា មឹង និងជេរម្រាយលោក វុត្ថា តែម្ដង។

ចំណែកលោក គីនិន បានឱ្យដឹងថា ការបិទផ្លូវនេះដោយសារតែក្រុមរថយន្តដឹកធន់ធ្ងន់ទាំងនោះធ្វើឱ្យខូចផ្លូវក្នុងភូមិហើយបើកាត់មុខការដ្ឋានសាងសង់កំពង់ផែជាកន្លែងលោកធ្វើការ ដោយមិនជួយជួសជុលផ្លូវ ទើបលោកបិទដើម្បីឱ្យមានការដោះស្រាយ តែរថយន្តតូចមិនឃាត់ទេ។ ហើយចំពោះសម្ដី អា មឹង និងជេរម្រាយ លោកថា ស្ថានភាពនោះជាជម្លោះទើបកើតចេញសម្ដីអ៉ីចឹង ដោយលោកចោទថា លោក វុត្ថានោះជាមេការ និងជាអ្នកកាសែត កាងឱ្យក្រុមហ៊ុនដឹកថ្មធន់ធ្ងន់បំផ្លាញផ្លូវ។ ក្នុងនោះលោកបញ្ជាក់ថា លោកបានរាយការណ៍ទៅថ្នាក់នាំក្រសួងព័ត៌មានរួចហើយ ឱ្យដកអាជ្ញាបណ្ណអង្គភាពរបស់លោក វុត្ថា។

ដោយឡែកលោក អេង វុត្ថា បញ្ជាក់ថា លោកនឹងប្ដឹងតាមក្រមព្រហ្មទណ្ឌចំពោះទង្វើលោកគីនិន ដោយលោកនៅអះអាងថា លោកមិនកាង មិនប្រើតួនាទីអ្នកសារព័ត៌មានទេនៅគ្រានោះ៕

សិល្បៈករលោក លាន អាហ្វ្រិលគីនីន បិទផ្លូវជេរម្រាយពលរដ្ឋ ហើយចោទថា កាងរថយន្តធន់ធំ សិល្បៈករលោក លាន អាហ្វ្រិលគីនីន បិទផ្លូវជេរម្រាយពលរដ្ឋ ហើយចោទថា កាងរថយន្តធន់ធំ