ទីបំផុតបវរកញ្ញាមីយ៉ាន់ម៉ា Han Lay បានទៅជ្រកកោននៅប្រទេសកាណាដាហើយ

ពិភពលោក
ថ្ថ្ងៃអង្គារ 27 កញ្ញា 2022
ទីបំផុតបវរកញ្ញាមីយ៉ាន់ម៉ា Han Lay បានទៅជ្រកកោននៅប្រទេសកាណាដាហើយ

បរទេស៖ ទីបំផុតបវរកញ្ញាមីយ៉ាន់ម៉ា ឈ្មោះ Thaw Nadar Aung ហៅ Han Lay ដែលត្រូវកាក់នៅក្នុងអាកាសយានដ្ឋានសុវណ្ណភូមិនាក្រុងបាងកក ប្រទេសថៃ ព្រោះតែលិខិតឆ្លងដែនរបស់នាងត្រូវបានទុកជាមោឃៈដោយរដ្ឋាភិបាលមីយ៉ាន់ម៉ានោះ ពេលនេះបានទទួលសិទ្ធិស្នាក់នៅក្នុងប្រទេសកាណាដាហើយ។

បើតាមកាសែតបាងកកប៉ុស្តិ៍ នាងនឹងចេញដំណើរនៅថ្ងៃនេះដោយទៅដូរយន្តហោះនៅក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដើម្បីបន្តទៅប្រទេសកាណាដានាយប់នេះ។

សូមរម្លឹកថា ទោះជាមានការស្នើពីរដ្ឋាភិបាលមីយ៉ាន់ម៉ា ទៅភាគីថៃឱ្យបញ្ជូននាង តែគឺមិនត្រូវបានចាប់បង្ខំឱ្យនាងវិលទៅប្រទេសខ្លួនវិញទេ បន្ទាប់ពីនាងត្រូវបានអាជ្ញាធរថៃមិនឱ្យចូលក្នុងប្រទេស។ គ្រាថ្ងៃទី២៤ កញ្ញា ២០២២ នាងស្ថិតនៅក្នុងការគាំពាររបស់អង្គការ UNHCR ក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ។ 

ពេល​នៅ​ប្រទេស​ថៃ នាង​បាន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​កាណាដា និង​បន្ត​ទិដ្ឋាការ​ទេសចរណ៍​ថៃ​ជា​រៀងរាល់​ពីរ​ខែ។  ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាងឈានដល់ដែនកំណត់ដែលអាចអនុញ្ញាតបាន។ នាងបានហោះទៅកាន់ទីក្រុង Da Nang ប្រទេសវៀតណាម។ ជាកុសលទីបំផុតដោយមានការជ្រោមជ្រែងពី UNHCR ទើបនាងបានទៅជ្រកកោននៅប្រទេសកាណាដាតាមបំណង៕ 1Post