ប្រព័ន្ធមីសុីល HIMARS ដែលរុស្ស៊ីតែងខ្លាច ត្រូវបានបញ្ជូនបន្ថែមទៀតឱ្យអ៊ុយក្រែន ឥឡូវនេះ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 11 សីហា 2022
ប្រព័ន្ធមីសុីល HIMARS ដែលរុស្ស៊ីតែងខ្លាច ត្រូវបានបញ្ជូនបន្ថែមទៀតឱ្យអ៊ុយក្រែន ឥឡូវនេះ

កាលពីពេលថ្មីៗនេះអាម៉េរិគ័ង ប្រកាសបញ្ជូនប្រព័ន្ធមីសុីល HIMARS បន្ថែមទៀតឱ្យទៅអ៊ុយក្រែន ដើម្បីច្បាំងជាមួយការឈ្លានពានរបស់ប្រទេសរុស្សី។

ប្រព័ន្ធមីសុីល HIMARS ជាអាវុធសំខាន់ ដែលធ្វើឱ្យកងទ័ពរុស្សីពិបាករុលទៅមុខជាខ្លាំង។ អាវុធនេះផលិតឡើងដោយក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនផលិតអាវុធដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ក្រុងវ៉ាសុីនតោន ត្រៀមរួចជាស្រេចកញ្ចប់ជំនួយយោធាថ្មី ដើម្បីបញ្ជូនទៅកាន់ទីក្រុងគៀវ ស្របពេលដែលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន អូសបន្លាយពេលជាង១០០ថ្ងៃមកហើយ។

សូមរម្លឹកថា ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានដែលលោក ពូទីន ហៅថាជាប្រតិបត្តិការយោធាពិសេសនោះ ប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក បានបញ្ជូនអាវុធជាច្រើនទៅកាន់ប្រទេសអ៊ុយក្រែន។ បើគិតចាប់តាំងពីខែមករា ឆ្នាំ២០២១មក អាមេរិក បានបញ្ជូនជំនួយជាអាវុធគិតជាទឹកប្រាក់ប្រមាណ ៩,៨ពាន់លានដុល្លារ៕