ខេត្តរបស់រុស្ស៊ីចំនួន ២ ប្រកាសអាសន្ន ព្រោះអ៊ុយក្រែន វាយលុកខ្លាំង

ពិភពលោក
ថ្ថ្ងៃពុធ 14 សីហា 2024
ខេត្តរបស់រុស្ស៊ីចំនួន ២ ប្រកាសអាសន្ន ព្រោះអ៊ុយក្រែន វាយលុកខ្លាំង

ខេត្ត Belgorod បានប្រកាសអាសន្នស្របពេលប្រតិបត្តិការវាយលុកឆ្លងដែនរបស់អ៊ុយក្រែន អូសបន្លាយពេលជាងមួយសប្តាហ៍មកហើយ។

ខេត្តរបស់រុស្ស៊ីចំនួន ២ ប្រកាសអាសន្ន ព្រោះអ៊ុយក្រែន វាយលុកខ្លាំង

អភិបាលខេត្ត Belgorod លោក Vyacheslav Gladkov បានបង្ហោះ Telegram ថា «ស្ថានភាពនៅ Belgorod នៅតែលំបាកនិងតានតឹងខ្លាំងណាស់ ខណៈការបាញ់ផ្លោងដោយកងកម្លាំងអ៊ុយក្រែន បានបំផ្លាញផ្ទះសម្បែង និងសម្លាប់ជនស៊ីវិលនៅទីនោះ។ ដូច្នេះ ខ្ញុំក៏សម្រេចចិត្តប្រកាសអាសន្នក្នុងតំបន់ ចាប់ពីថ្ងៃនេះតទៅ ដើម្បីការពារប្រជាជនឲ្យបានកាន់តែប្រសើរ»។

ខេត្តរបស់រុស្ស៊ីចំនួន ២ ប្រកាសអាសន្ន ព្រោះអ៊ុយក្រែន វាយលុកខ្លាំង

បច្ចុប្បន្នទ័ពរុស្ស៊ីនិងអ៊ុយក្រែន កំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាក្នុងខេត្ត Kursk ដែលមានព្រំប្រទល់ជាប់នឹង Belgorod ក្រោយពេលកងទ័ពអ៊ុយក្រែន សម្រុកចូលជាមួយរថក្រោះ និងរថពាសដែក ទៅក្នុងតំបន់នោះ កាលពីព្រឹកថ្ងៃទី៦ខែសីហា ហើយរុស្ស៊ី ក៏ប្រកាសអាសន្ននៅខេត្ត Kursk ចាប់តាំងពីថ្ងៃទី៩ខែសីហាមក៕