មិនធ្លាប់មានសោះក្នុងរយៈពេល១៦ឆ្នាំមកនេះ ដែលទីក្រុងហាណូយ ចេញការប្រកាសអាស ន្នអំពីគ្រោះទឹកជំនន់ ខណៈមនុស្សរាប់រយនាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។
ដោយសារតែកម្ពស់ទឹកទន្លេក្រហម ហក់ឡើងខ្ពស់។ ទីក្រុងហាណូយ បានប្រកាសអាសន្ននៅ ១០ខណ្ឌ រឹតបន្តឹងការធ្វើដំណើររបស់រថយន្តដឹកទំនិញឆ្លងកាត់ស្ពាន Chuong Duong និងហាមរថភ្លើងលែងឲ្យបើកតាមស្ពាន Long Bien។
នៅខណ្ឌ Thuong Tin នាវេលាម៉ោង៩ព្រឹកថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០២៤ កម្ពស់ទឹកទន្លេក្រហមបានឈានដល់ ៧.២៧ម៉ែត្រ ដោយឡើងលើសកំណត់ត្រាចាស់ក្នុងឆ្នាំ២០០៨ ប្រហែល៣សង់ទីម៉ែត្រ៕