ចំហាយព្យុះសង្ឃរា Yagi បណ្ដាលឱ្យកម្ពុជាមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 9 កញ្ញា 2024
ចំហាយព្យុះសង្ឃរា Yagi បណ្ដាលឱ្យកម្ពុជាមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី៩កញ្ញានេះថា ព្យុះទី១១ ឈ្មោះយ៉ាកជី បានថយឥទ្ធិពលលើខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andama ខណៈសម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គសម្ពាធទាបគ្របដណ្តប់លើឈូងសសមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

ចំហាយព្យុះសង្ឃរា Yagi បណ្ដាលឱ្យកម្ពុជាមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី៩ ខែកញ្ញា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម ៥,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៤៥%។

ចំហាយព្យុះសង្ឃរា Yagi បណ្ដាលឱ្យកម្ពុជាមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា ២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិមមានល្បឿនមធ្យម ៤,៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០%។

ចំហាយព្យុះសង្ឃរា Yagi បណ្ដាលឱ្យកម្ពុជាមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ៥ ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរ ភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនឹងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

ចំហាយព្យុះសង្ឃរា Yagi បណ្ដាលឱ្យកម្ពុជាមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់