ក្រោយព្យុះកំណាចផុតទៅ វៀតណាមព្រមានពីការបាក់ដីធ្ងន់ធ្ងរនៅខេត្តភាគខាងជើង

ពិភពលោក
ថ្ថ្ងៃអង្គារ 10 កញ្ញា 2024
ក្រោយព្យុះកំណាចផុតទៅ វៀតណាមព្រមានពីការបាក់ដីធ្ងន់ធ្ងរនៅខេត្តភាគខាងជើង

ចំនួនមនុស្សស្លាប់ដោយសារព្យុះទីហ្វុង យ៉ាកជី នៅវៀតណាម បានកើនដល់ ៦៤នាក់ ក្នុងចំណោមមនុស្សស្លាប់ទាំងនោះគឺមាន ៤៩នាក់ ដោយសារជំនន់ទឹកភ្លៀង។ ខណៈភាគខាងជើងប្រទេសកំពុងប្រឈមនឹងគ្រោះមហន្តរាយបាក់ដីធ្ងន់ធ្ងរ។

ក្រោយព្យុះកំណាចផុតទៅ វៀតណាមព្រមានពីការបាក់ដីធ្ងន់ធ្ងរនៅខេត្តភាគខាងជើង

ក្នុងនោះមនុស្សចំនួន ២២៩នាក់រងរបួសផងដែរ គ្រាន់តែនៅខេត្តក្វាងនិញ មានមនុស្សរងរបួសរហូតដល់១៥៧នាក់ទៅហើយ។ ក្រោយព្យុះនេះផុតទៅចំហាយរបស់វានៅតែបន្តជះឥទ្ធិពលនោះ វៀតណាមបានចេញការព្រមានអំពីហានិភ័យនៃបំណាក់ដីធ្ងន់ធ្ងរនៅខេត្ត១៧ក្នុងចំណោមខេត្តភាគខាងជើងទាំង២៥នាក់។

ក្រោយព្យុះកំណាចផុតទៅ វៀតណាមព្រមានពីការបាក់ដីធ្ងន់ធ្ងរនៅខេត្តភាគខាងជើង

ព្យុះកំណាចនេះក៏បំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ផងដែរ ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។ ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ១៧ ៩២០ហិកតា និងដំណាំ ហូបផ្លែ ៦ ៩០០ហិកតា ត្រូវរងការខូចខាត៕ VNexpress 

ក្រោយព្យុះកំណាចផុតទៅ វៀតណាមព្រមានពីការបាក់ដីធ្ងន់ធ្ងរនៅខេត្តភាគខាងជើង