បាញ់ទៀតហើយ! ជនជាតិចិនម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 5 សីហា 2022
បាញ់ទៀតហើយ! ជនជាតិចិនម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹក ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ថា មានករណីជនជាតិចិនម្នាក់ស្លាប់ នៅលើឆ្នេរខ្សាច់ នៅចំណុចមុខភោជនីយដ្ឋាន អង្គរបិច ស្ថិតក្នុងក្រុម១៦ភូមិ០៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះ (សាកសព) ឈ្មោះ SU XIANG ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១០ ធ្នូ ១៩៩៣កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី ០៧ វិច្ឆិកា ២០២៩ ទិដ្ឋាការលេខ EEX 1900894773 សុពលភាពថ្ងៃទី០៦ សីហា 2023។

បាញ់ទៀតហើយ! ជនជាតិចិនម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ

លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ នៅម៉ោង ១១ និង៤៥នាទី ព្រឹកថ្ងៃទី០៥ខែសីហា ឆ្នាំ២០២២នេះ សន្និដ្ឋានបឋមថា យោងតាមកាម៉េរាសុវត្ថិភាព គឺជនរងគ្រោះខាងលើស្លាប់ដោយសារបាញ់សម្លាប់ខ្លួនឯង។

បច្ចុប្បន្ន សាកសពត្រូវបានដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕ DT

បាញ់ទៀតហើយ! ជនជាតិចិនម្នាក់ ត្រូវគ្រាប់កាំភ្លើងស្លាប់ នៅឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ