ជនជាតិម៉ុងហ្គោលីម្នាក់ លង់ទឹកស្លាប់ គ្រាកំពុងហែលទឹកលេងនៅកន្លែងទឹកធ្លាក់លើភ្នំគូលេនកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប។
ប្រភពព័ត៌បានឱ្យដឹងថា ជនរងគ្រោះលោក GANZORIG MYAGMARDORJ កើតថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅមុនពេលកើតហេតុពួកគេបីនាក់បានមកលេងទឹកធ្លាក់ព្រះអង្គធំជាមួយមិត្តភក្តិម្នាក់ទៀត ជាមួយអ្នកបើក Pass App លោក រឿន រ៉ា។
បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះក៏បានជួយមិត្តភិក្ដស្រីមកទុកនៅមាត់ច្រាំងម្ខាង រួចក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅជនរងគ្រោះមានសភាពអស់កម្លាំងហើយក៏តោងផ្ទាំងថ្មដែលមានស្លែរអិលធ្វើឱ្យជនរងគ្រោះតោងមិនជាប់ក៏លេចទៅក្នុងទឹក ចំណែកអ្នកបើក Pass App ខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះតែចាប់មិនទាន់ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរហើយក៏បានស្រែកឱ្យភ្ញៀវទេសចរដទៃទៀតជួយរាវរកជនរងគ្រោះតែរកពុំឃើញ លុះដល់វេលាម៉ោង១៣:១៥នាទី ទើបរកឃើញសាកសពជនរងគ្រោះ៕ SP