ប្រទះឃើញសាកសពអណ្តែតហូរតាមទឹកស្ទឹងសង្កែ កាលពីរសៀលថ្ងៃទី១៨ កក្កដា ឆ្នាំ២០២២ ហើយត្រូវសាច់ញាតិតាមស្រង់បាននៅចំណុចក្រុមទី ៦ ភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បើតាមការបញ្ជាក់ពីឈ្មោះ កែវ យ៉េត ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅផ្ទះលេខ២៥១ ក្រុមទី៧ភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង បានឱ្យដឹងថា
សាកសពមានឈ្មោះ កែវ សំណាងភេទប្រុស អាយុ៥៥ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ខ្លួន ព្រមទាំងមានជំងឺសរសៃប្រសាទ និងស្រវឹងស្រា។
សូមបញ្ជាក់ថា ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី១៦ កក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ ១៦:០០នាទី ដោយសង្ស័យបានចុះងូតទឹកស្ទឹងសង្កែ៕