សិស្ស៧នាក់ ចេញពីរៀនណាត់គ្នាជិះទូកបេះផ្លែឈូក និងងូតទឹកលេង ពេលឡើងទូកវិញលិចស្លាប់ ៤នាក់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 27 មិថុនា 2022
សិស្ស៧នាក់ ចេញពីរៀនណាត់គ្នាជិះទូកបេះផ្លែឈូក និងងូតទឹកលេង ពេលឡើងទូកវិញលិចស្លាប់ ៤នាក់

ករណីនេះកើតឡើងកាលពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចបឹងទឹកល្អក់ ខាងត្បូងភូមិជាយសំពៅ ស្ថិតក្នុងឃុំសំបូរ (ចម្ងាយប្រហែលជា៥០០ម៉ែត្រ) ក្នុងស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

សិស្សរៀននៅសាលាអាត់ស៊ូ ចេញពីសាលាទៅផ្ទះរៀងៗខ្លួនអស់ហើយ តែដល់ពេលល្ងាចម៉ោង៤កន្លះ ក៏មានសិស្សថ្នាក់ទី៧ ចំនួន៧នាក់ បានណាត់គ្នាមកជិះទូកទៅបេះផ្លែឈូក នៅចំណុចខាងលើ រួចក៏នាំគ្នាចុះមុជទឹកលេងក្នុងបឹង លុះដល់ពេលពួកគេនាំគ្នាឡើងមកលើទូកវិញក៏បណ្តាលឱ្យលិចទូកស្លាប់ ៤នាក់តែម្តង។

សិស្ស៧នាក់ ចេញពីរៀនណាត់គ្នាជិះទូកបេះផ្លែឈូក និងងូតទឹកលេង ពេលឡើងទូកវិញលិចស្លាប់ ៤នាក់

កូនសិស្សទាំង៧នាក់ដែលបាននាំគ្នាជិះទូកទៅបេះផ្លែឈូក បណ្តាលឱ្យស្លា.ប់ចំនួន៤នាក់ខាងលើនោះ រួមមាន ៖ ទី១- ឈ្មោះ កេន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិជាយសំពៅ ឃុំសំបូរទី២- ឈ្មោះ រ៉ា ឌីខេត ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិជាយសំពៅ ឃុំសំបូរ ទី៣- ឈ្មោះ គាន់ស្រីខួច អាយុ១២ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ទី៤- ឈ្មោះ ភាន់ សុខជឿន ភេទស្រី អាយុ១៣ឆ្នាំ(ស្លា.ប់) រស់នៅភូមិជាយសំពៅ ឃុំសំបូរ ទី៥- ឈ្មោះ ចិត្រ រស្មី ភេទស្រី អាយុ១២ឆ្នាំ (ស្លា.ប់) នៅភូមិអាត់ស៊ូ ឃុំសំបូរ ទី៦- ឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ១២ឆ្នាំ (ស្លា.ប់) នៅភូមិអាត់ស៊ូ ឃុំសំបូរ និងទី៧- ឈ្មោះ ភឿន ចាន់ណា ភេទស្រី អាយុ១៣ឆ្នាំ (ស្លា.ប់) រស់នៅភូមិអាត់ស៊ូ ឃុំសំបូរ៕

សិស្ស៧នាក់ ចេញពីរៀនណាត់គ្នាជិះទូកបេះផ្លែឈូក និងងូតទឹកលេង ពេលឡើងទូកវិញលិចស្លាប់ ៤នាក់