នាងខ្មែរអ៊ិស្លាមម្នាក់ ចាក់សម្លាប់បងប្រុស ប្រើល្បិចថាស្លាប់ដោយជំងឺសួត ហើយលួចយកសពទៅកប់គ្មានច្បាប់

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 18 កក្កដា 2022
នាងខ្មែរអ៊ិស្លាមម្នាក់ ចាក់សម្លាប់បងប្រុស ប្រើល្បិចថាស្លាប់ដោយជំងឺសួត ហើយលួចយកសពទៅកប់គ្មានច្បាប់

នាងខ្មែរអ៊ិស្លាមម្នាក់ជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយចាក់សម្លាប់បងប្រុសខ្លួនឯងស្លាប់ក្នុងជម្លោះគ្រួសារ កាលពីវេលាម៉ោង ១២:៤០នាទី ថ្ងៃត្រង់ទី១៨ ខែកក្កដា ឆ្នាំ២០២២ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័តនៅកន្លែងកើតហេតុបានឱ្យដឹងថា កាលពីវេលាម៉ោងប្រម៉ាណ ៩យប់ ថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្នុងទីតាំងខាងលើមានបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហឹង្សា បណ្តាលឱ្យបុរសម្នាក់មានរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារអ្នកជំងឺរបួសធ្ងន់ទើបស្លាប់នៅមន្ទីរពេទ្យ។ លុះដល់ម៉ោង១០យប់ថ្ងៃដដែលសពត្រូវបានបញ្ជូនមកផ្ទះវិញ រហូតដល់ម៉ោងប្រម៉ាណ៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ទើបសមត្ថកិច្ចចុះទៅសាកសួរឈានដល់ការសង្ស័យ។

នាងខ្មែរអ៊ិស្លាមម្នាក់ ចាក់សម្លាប់បងប្រុស ប្រើល្បិចថាស្លាប់ដោយជំងឺសួត ហើយលួចយកសពទៅកប់គ្មានច្បាប់

បើតាមប្រភពពីសមត្ថកិច្ចឯណ្ណោះវិញ បានឱ្យដឹងថា តាមការបំភ្លឺរបស់ស្ត្រីជាម្តាយ អះអាងថាកូនប្រុសរបស់ខ្លួនមានឈ្លោះឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកកន្លែងលាងម៉ូតូបានទទួលមរណៈភាពដោយសារជំងឺសួតរាំរ៉ៃរយៈពេល១០ឆ្នាំមកហេីយ។ ក្នុងករណីនេះសមត្ថកិច្ចមិនអាចពិនិត្យសពបានទេ បើសិនគ្មានការដាក់ពាក្យបណ្តឹង។

ទោះជាបកស្រាយដូចនេះក្ដីនៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយមានការសង្ស័យ ព្រោះតែក្រុមគ្រួសារយកសពទៅបញ្ជុះដោយគ្មានលិខិតស្នាមពីសមត្ថកិច្ច ទើបឈានដល់ការគាស់សពធ្វើការត្រួតពិនិត្យ ព្រោះខុសពីលិខិតបញ្ជាក់ពីមន្ទីរពេទ្យដែលបញ្ជាក់ថានៅលើសាកសពមានស្នាមរបួស មិនមែនស្លាប់ដោយសារជំងឺនោះទេ។ ទើបឈានដល់ការឃាត់ខ្លួននារីម្នាក់ ឈ្មោះ ម៉ាសត៍ អាយុ៤០ឆ្នាំ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់វិធានតាមនីតិវិធី៕ SP

នាងខ្មែរអ៊ិស្លាមម្នាក់ ចាក់សម្លាប់បងប្រុស ប្រើល្បិចថាស្លាប់ដោយជំងឺសួត ហើយលួចយកសពទៅកប់គ្មានច្បាប់