កំណាត់ផ្លូវជាតិលេខ៤ បើកឱ្យចរាចរណ៍វិញបាន នៅចំណុចស្ពានស្ទឹងសំរោង បន្ទាប់ពីទឹកលែងហូរកាត់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 13 កក្កដា 2022
កំណាត់ផ្លូវជាតិលេខ៤ បើកឱ្យចរាចរណ៍វិញបាន នៅចំណុចស្ពានស្ទឹងសំរោង បន្ទាប់ពីទឹកលែងហូរកាត់

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះបានអនុញ្ញាតឱ្យធ្វេីចរាចរណ៍​ជាធម្មតាលើកំណាត់ផ្លូវជាតិលេខ៤ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ ១១៥-១១៦ ស្ថិតក្នុងភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ បន្ទាប់ពីស្ថានភាពកម្ពស់ទឹកភ្លៀងបានស្រកទៅវិញ លែងហូរកាត់ថ្នល់​។

កំណាត់ផ្លូវជាតិលេខ៤ បើកឱ្យចរាចរណ៍វិញបាន នៅចំណុចស្ពានស្ទឹងសំរោង បន្ទាប់ពីទឹកលែងហូរកាត់

សូមរម្លឹកថា បើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសមុនហើយថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ សូមឱ្យប្រុងប្រយ័ត្នខ្ពស់។

កំណាត់ផ្លូវជាតិលេខ៤ បើកឱ្យចរាចរណ៍វិញបាន នៅចំណុចស្ពានស្ទឹងសំរោង បន្ទាប់ពីទឹកលែងហូរកាត់

ការបង្កឱ្យបែបនេះដោយសារកម្ពុជាទទួលរងនូវឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយពីប្រទេសថៃភ្ជាប់ទៅនឹងសម្ពាធទាបសកម្មមួយ នៅលើសមុទ្រចិនខាងត្បូង រួមជាមួយ និងខ្យល់មូសុងនិរតីបក់ខ្លាំង មកលើតំបន់មាត់សមុទ្រ និងភាគខាងក្រោមកម្ពុជាផងនោះ ទើបបណ្តាខេត្ត និងរាជធានី នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ SP

កំណាត់ផ្លូវជាតិលេខ៤ បើកឱ្យចរាចរណ៍វិញបាន នៅចំណុចស្ពានស្ទឹងសំរោង បន្ទាប់ពីទឹកលែងហូរកាត់