បុរសម្នាក់កាប់ស្ត្រីប្អូនថ្លៃឱ្យក្ស័យ ហើយហែលទឹកទន្លេរត់ ដូចទៅឱ្យសមត្ថកិច្ចចាប់ខ្លួន

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 11 កក្កដា 2022
បុរសម្នាក់កាប់ស្ត្រីប្អូនថ្លៃឱ្យក្ស័យ ហើយហែលទឹកទន្លេរត់ ដូចទៅឱ្យសមត្ថកិច្ចចាប់ខ្លួន

កម្លាំងនគរបាលស្រុកសំបូរចាប់ខ្លួនជនសង្ស័យម្នាក់ដែលកាប់សម្លាប់ប្អូនថ្លៃជាស្ត្រីបាននៅកណ្តាលទន្លេមេគង្គ ខណៈកំពុងព្យាយាមហែលទឹកគេចខ្លួន កាលពីព្រឹកថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២ នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ 

ស្ត្រីរងគ្រោះឈ្មោះ ទីង ស្រីម៉ៅ អាយុ២៧ឆ្នាំ រីឯជនសង្ស័យជាបងថ្លៃឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំ។ បុរសម្នាក់កាប់ស្ត្រីប្អូនថ្លៃឱ្យក្ស័យ ហើយហែលទឹកទន្លេរត់ ដូចទៅឱ្យសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យរូបនេះជាមនុស្សធ្លាប់កើតជំងឺសរសៃប្រសាទ មានទីលំនៅជាមួយគ្នាក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ 

សមត្ថកិច្ចនៅមិនទាន់ឱ្យដឹងពីមូលហេតុនាំឱ្យកើតអំពើឃាតកម្មនេះនៅឡើយ គ្រាដែលជនសង្ស័យកំពុងសួរចម្លើយតាមនីវិធីនៅរសៀលថ្ងៃដដែល៕ SP