មិនដឹងជាគុំរឿងអ្វី លបពីក្រោយចាក់បងប្អូនជីដូនជាមួយរហូតដល់ក្ស័យ នៅព្រៃវែង

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 25 មិថុនា 2022

 

មិនដឹងជាគុំរឿងអ្វី លបពីក្រោយចាក់បងប្អូនជីដូនជាមួយរហូតដល់ក្ស័យ នៅព្រៃវែង

ករណីឃាតកម្មមួយបានបង្កឡើងដោយជនសង្ស័យឈ្មោះ កុយ ភាន ភេទប្រុស អាយុ ៥៤ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិក្រាំងចិន ឃុំក្រាំងតាយ៉ងស្រុកពាមជរ ខេត្តព្រៃវែង បានយកកាំបិតទៅចាក់លើឈ្មោះ រ៉េត រ៉ាយ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំជាមួយគ្នា  បណ្ដាលឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

ប្រភព័ត៌ពីពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានធ្វើដំណើរទៅបង់សំណាញ់នៅចំណុចប្រឡាយទឹកចម្ងាយពីភូមិ៧០០ ម៉ែត្រដូចសព្វមួយដង កំពុងតែដើរសុខៗស្រាប់តែជនសង្ស័យឈ្មោះកុយ ភាន នេះរត់មកពីក្រោយជនរងគ្រោះ ចាក់ជាច្រើនកំបិតបណ្ដាឱ្យស្លាប់ភ្លាមៗ ក្រោយពីធ្វើសកម្មភាពរួចត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមតាមនីតិវិធី៕