មន្ត្រីល្អប្រឹងដោះស្រាយបញ្ហា មន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ជូនមេ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 14 មិថុនា 2022
មន្ត្រីល្អប្រឹងដោះស្រាយបញ្ហា មន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ជូនមេ

ក្នុងពិធីប្រគល់សញ្ញាបត្រ និងបើកវគ្គសិក្សាថ្មីនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៣ មិថុនាសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរដ្ឋ “ធ្វើជាមន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់”។

ក្នុងនោះសម្តេចតេជោ ក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវចៀសឱ្យបាននូវប្បធម៌ «ប្តីស័ក្តិ៣ប្រពន្ធស័ក្តិ៥»។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីសម្រេចការងារមួយបានត្រូវឈរលើដំណាក់កាលចំនួន៣ រួមមាន ការរៀបចំផែនការ ការចាត់តាំងអនុវត្តន៍ និងការដោះស្រាយលើកត្តាចៃដន្យលេចឡើងពេលអនុវត្តន៍។ ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តន៍ផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ប៉ុណ្ណោះ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា ធ្វើជាមន្ត្រីល្អត្រូវ គិតថាប្រជាពលរដ្ឋជាចៅហ្វាយនាយរបស់ខ្លួនបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច៕

មន្ត្រីល្អប្រឹងដោះស្រាយបញ្ហា មន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ជូនមេ មន្ត្រីល្អប្រឹងដោះស្រាយបញ្ហា មន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍ជូនមេ