សម្ដេច ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលរៀបចំឡើងប្រាក់បៀវត្សរ៍ដល់មន្រ្តីរាជការ រួមទាំងពន្ធលើប្រាក់បៀវត្សរ៍។ សម្ដេចថ្លែងបែបនេះក្នុងពិធីចែកសញ្ញាបត្រដល់សិស្សសាលភូមិន្ទរដ្ឋបាលនៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២។
សម្រាប់មន្រី្តមានប្រាក់ខែតិចនឹងដំឡើងបានច្រើន។ ចំណែកមន្រ្តីមានប្រាក់ខែច្រើនគឺដំឡើងតិច។ ក្នុងនោះគ្រូបង្រៀន និងគ្រូពេទ្យ នឹងទទួលបានប្រាក់ខែទាបបំផុត១.៥លានរៀល គ្រាកន្លងមកគ្រូបង្រៀន និងគ្រូពេទ្យទទួលបានប្រមាណ១.៣លានរៀល។
ចំណែកមន្ដ្រីដទៃទៀត ដែលទទួលបានប្រាក់ខែទាបបំផុត១.២លានរៀល នឹងឡើងដល់១.៤លានរៀល។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយបន្ថែមថា ពិដាននៃប្រាក់ប្រៀវត្សរ៍ជាប់ពន្ធក៏ត្រូវកែប្រែដែរ គឺអ្នកដែលមានប្រាក់ប្រៀវត្សរ៍ក្រោម១.៥លានរៀល មិនជាប់ពន្ធឡើយ៕