សន្តិសុខស្បៀងកម្ពុជាឆ្នាំនេះអាចមានហានិភ័យច្រើន ព្រោះតែហេតុផលមួយចំនួនដូចនេះ…

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 11 មិថុនា 2022
សន្តិសុខស្បៀងកម្ពុជាឆ្នាំនេះអាចមានហានិភ័យច្រើន ព្រោះតែហេតុផលមួយចំនួនដូចនេះ…

ក្រសួងកសិកម្ម រុក្ខាប្រាញ់ និងនេសាទ បានបង្ហាញថា នារដូវវស្សាឆ្នាំ២០២២នេះ របបទឹកភ្លៀងបានកើនឡើងលឿនជាងឆ្នាំមុនៗ ដែលជាហេតុធ្វើឱ្យមានផលប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរដូវវស្សា ជាពិសេសតាមតំបន់ទំនាបកណ្តាល ដែលបានសាបឬព្រោះស្រូវរួចរាល់ហើយតែត្រូវខូចខាតដោយសារទឹកជំនន់។

របាយការណ៍របស់ក្រសួងក៏បានឱ្យដឹងទៀតថា គិតត្រឹមថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ២០២២ ការបង្កបង្កើនផលស្រូវរដូវវស្សាអនុវត្តបានប្រមាណ ៧៦២៥៤២ ហិកតាស្មើនឹង ២៩,១១% នៃផែនការ ២៦១៩៥០០ ហិកតា គឺតិចជាងឆ្នាំ២០២១ ប្រមាណ ៦៥០០០០ហិកតា។ ហេតុផលនេះអាចធ្វើឱ្យប៉ះពាល់ដល់ផែនការផលិតកម្មប្រចាំឆ្នាំ ហើយអាចឈានទៅដល់ការប៉ះពាល់សន្តិសុខស្បៀង និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មដំណាំស្រូវ និងការនាំចេញអង្ករផងដែរ។

សន្តិសុខស្បៀងកម្ពុជាឆ្នាំនេះអាចមានហានិភ័យច្រើន ព្រោះតែហេតុផលមួយចំនួនដូចនេះ…

ខេត្តចំនួន០៣ មានការអនុវត្តយឺតជាងគេបើធៀបនិងឆ្នាំមុន ដែលខេត្តទាំងនោះរួមមាន៖ ខេត្តកំពង់ធំ អនុវត្តបានចំនួន ៥៩៣៤៥ហិកតា ស្មើនឹង ២៧,៨២%នៃផែនការសរុបចំនួន១៨៩៧៣០ ហិកតា យឺតជាងឆ្នាំមុន ៩៨១២៧ហិកតា។ ចំណែកខេត្ត តាកែវ អនុវត្តបានចំនួន៧៨៦៩២ហិកតា ស្មើនឹង ៤៣,៧២% នៃផែនការសរុបចំនួន ១៨០០០០ហិកតា យឺតជាងឆ្នាំមុន៨៦៦៩២ហិកតា។និង ខេត្តសៀមរាប អនុវត្តបានចំនួន ២១៤៧០ហិកតា ស្មើនឹង ១១,៣២%នៃផែនការសរុបចំនួន ២១៣៣០០ហិកតា យឺតជាងឆ្នាំមុន ៨២៩០១ហិកតា។

នៅក្នុងនោះ ក្រសួងកសិកម្ម ក៍បានស្នើអគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់រាជធានី ខេត្ត និងអង្គភាពជំនាញទាំងអស់ ត្រូវសហការណ៍គ្នាជំរុញការបង្កបបង្កើនផលដំណាំស្រូវរដូវវស្សាឱ្យទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕ SP

សន្តិសុខស្បៀងកម្ពុជាឆ្នាំនេះអាចមានហានិភ័យច្រើន ព្រោះតែហេតុផលមួយចំនួនដូចនេះ… សន្តិសុខស្បៀងកម្ពុជាឆ្នាំនេះអាចមានហានិភ័យច្រើន ព្រោះតែហេតុផលមួយចំនួនដូចនេះ…