ផលកសិកម្មខ្មែរសរុបនាំចេញឆ្នាំ២០២១ មានទំហំ៥,០០០ លានដុល្លារអាមេរិក កើនឡើង៥%

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 25 មីនា 2022
ផលកសិកម្មខ្មែរសរុបនាំចេញឆ្នាំ២០២១ មានទំហំ៥,០០០ លានដុល្លារអាមេរិក កើនឡើង៥%

តេជោ សែន នាយករដ្ឋមន្រ្តី ក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា ការនាំចេញផលកសិកម្មសរុបមានទំហំ៥,០០០លានដុល្លារអាមេរិក កើនឡើង ២៥% បើធៀបការនាំចេញឆ្នាំ ២០២០។ គ្រាដែលផលកៅស៊ូទទួលបានចំណូលជាង ៦១០លានដុល្លារអាមេរិក លើសឆ្នាំកន្លងទៅ។

ក្នុងនោះផងដែរ បើតាមរបាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា វិស័យកសិកម្មឆ្នាំ២០២១កន្លងទៅមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បរិមាណផលស្រូវសរុបសម្រេចបានជាង១២,២លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ ២០២០ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេកស្រូវមានចំនួនជាង ៦,៩៤ លានតោន ឬគិតជាអង្ករស្មើនឹងប្រមាណ ៤,៤៤លានតោន ដំណាំសាកវប្បកម្មសម្រេចបានជាង ៤,៣៦ លានតោន និងដំណាំឧស្សាហកម្មសម្រេចបានជាង ១៩លានតោន៕ SP