ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានជូនដំណឹងពីថ្លៃលក់រាយ ប្រេងឥន្ធនៈ នៅតាមស្ថានីយ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងតម្លៃប្រេងសាំងធម្មតាលក់ ៥៦៥០រៀលក្នុងមួយលីត្រ គឺឡើង៥០រៀល ខណៈប្រេងម៉ាស៊ូតវិញ ៥៥៥០ រៀល ក្នុងមួយលីត្រ គឺ១៥០រៀល។
គួរបញ្ជាក់ថា កាលចន្លោះថ្ងៃទី ២១ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ តម្លៃប្រេងឥន្ធនៈ ដែលលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ប្រេងសាំងធម្មតាមានតម្លៃ៥៦០០ រៀល ក្នុង១លីត្រខណៈសម្រាប់ការលក់ប្រេងម៉ាស៊ូតវិញ ៥៤០០រៀល នៅក្នុង១លីត្រ៕