ការប្រឆាំងនេះដោយគ្រូពេទ្យនិយាយថា មិនមានភ័ស្តុតាងខាងវិទ្យាសាស្ត្រាណាមួយបង្ហាញថាវាមានប្រសិទ្ធភាពទេ និងថាវាមានហានិភ័យក្នុងការឆ្លងជំងឺផ្សេងទៀត។
អ្នកដែលមានជំនឿងប់ងល់មួយចំនួននៅក្នុងរដ្ឋ គូចារ៉ាត់ (Gujarat) នៅភាគខាងលិចប្រទេសឥណ្ឌាបានទៅកន្លែងចិញ្ចឹមសត្វគោម្តងក្នុងមួយសប្តាហ៍ដើម្បីយកលាមកនិងទឹកនោមសត្វគោមកលាយចូលគ្នានិងលាបលើខ្លួនដោយសង្ឃឹមថាវានឹងបង្កើនភាពស៊ាំប្រឆាំងជំងឺកូវីដ១៩ ឬជួយឲ្យពួកគេជាសះស្បើយពីជំងឺនេះ។
បន្ទាប់ពីលាមកនិងទឹកនោមសត្វគោដែលលាបនៅលើខ្លួនរបស់ពួកគេស្ងួតអស់, គេក៏បានលាងសម្អាតខ្លួនចេញជាមួយទឹកដោះគោ៕