គ្រាពិធីបិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) តំណាងកម្ពុជាបានចូលរួមពិធីទទួលទង់ពីប្រទេសវៀតណាម ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលវេណវិលជុំដល់កម្ពុជា៕