
លោកស្រី Yasmin Haque តំណាងអង្គការ UNICEF ប្រចាំប្រទេសឥណ្ឌា បានថ្លែងតាមរយៈខលជាវីដេអូ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គការ UN ថា “អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសឥណ្ឌា គួរតែបង្កើនការប្រកាសអាសន្នសម្រាប់យើងទាំងអស់គ្នា”។
លោកស្រីបន្តថា រលកថ្មីនៃការឆ្លងជំងឺកូវីដ ១៩ កំពុងរីករាលដាលដូចជា “ភ្លើងឆេះព្រៃ” នៅទូទាំងប្រទេសឥណ្ឌា ពោលមានករណីឆ្លង ៤ករណី រៀងរាល់វិនាទី និងស្លាប់ច្រើនជាង ២នាក់ក្នុងមួយនាទី។
ប្រទេសឥណ្ឌាបានស្ថិតលើកំណត់ត្រា ពិភពលោកថ្មី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រទេសនេះមានអត្រាឆ្លងខ្ពស់បំផុតក្នុងមួយថ្ងៃជាង ៤១២,០០០ ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ៕

