
វីរុសកូវីដប្រភេទថ្មីឈ្មោះថា BA.2 ឬ ប្អូនជីដូនមួយ អូមីក្រុង ដែលស្រដៀងគ្នាជាមួយ អូមីក្រុងខុសគ្នាត្រង់ថា BA.2 ឆ្លងលឿនជាង និងមានសមត្ថភាពធ្វើឱ្យអ្នកជំងឺឈានទៅដល់ដំណាក់ការធ្ងន់ធ្ងរ។
ក្ដីបារម្ភនោះគឺវីរុសកូវីដបំប្លែងចេញពីអូមីក្រុងមួយនេះ ប្រហែលមិនខ្លាចវ៉ាក់សាំងនោះទេ។បើសិនជាមានការឆ្លងរាលដាលមែន នោះប្រទេសនានានៅលើសកលលោកនឹងជួបវិបត្តិកូវីដជាក់ជាមិនខាន ចៀសមិនផុតនោះទេ។
សូមរម្លឹកថា មានតែវ៉ាក់សាំងបង្ការ និងវិធានការសុខាភិបាល ជាមធ្យោបាយ ដើម្បីយកមកទប់ស្កាត់ជំងឺដ៏សាហាវនេះ សូមតោងប្រយ័ត្នទាំងអស់គ្នា៕
