ទើបរៀបការមិនទាន់បាន១ខែផង ស្លាប់ចោលប្រពន្ធ ដោយសារក្រុមគ្រឿងញៀនបាញ់

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 22 មេសា 2022
ទើបរៀបការមិនទាន់បាន១ខែផង ស្លាប់ចោលប្រពន្ធ ដោយសារក្រុមគ្រឿងញៀនបាញ់

គណនីយហ្វេសបុក១ឈ្មោះ Sen Suy បានសរសេរទាំងក្រៀមក្រំថា ពូសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងក្មួយស្រី សាន បុប្ផាវត្តី  ដែលបានបាត់បង់ស្វាមី ក្នុងករណីចុះបង្រ្កាបពួកគ្រឿងញៀន នារសៀលថ្ងៃទី២១ ខែមេសាឆ្នាំ២០២២នេះ រឹងមាំឡើងក្មួយស្រី។

ពលិកម្មរបស់ក្មួយប្រុស អនុសេនីយ៍ទោ  រឹម សុផាន់ណា ដើម្បីសង្គមជាតិ ដើម្បីប្រជាជន គ្រប់គ្នានិងចងចាំទុក។ សូមវិញាណក្ខន្ធក្មួយប្រុសបានទៅកាន់ ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ទើបរៀបការមិនទាន់បាន១ខែផង ស្លាប់ចោលប្រពន្ធ ដោយសារក្រុមគ្រឿងញៀនបាញ់

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទះអាវុធបាញ់តដៃគ្នារវាងសមត្ថកិច្ចនិងក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ស្ថិតនៅភូមិចន្រ្ទាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួលខេត្តកណ្តាល ដែលបណ្តាលឱ្យសមត្ថកិច្ចចំនួន០២នាក់បានស្លាប់ ១លោក វរសេនីយ៍ត្រី ជុចសុភា ជានាយប៉ុស្តិ៍រដ្ឋបាល ឃុំទួលព្រេជ 

និង២ លោកអនុសេនីយ៍ទោ រឹម សុផាន់ណា ជានាយរងផ្នែកបង្រ្កាបគ្រឿងញៀន នៃអធិការដ្ឋាននគបាលស្រុកអង្គស្នួល ខេត្តកណ្តាល៕

ទើបរៀបការមិនទាន់បាន១ខែផង ស្លាប់ចោលប្រពន្ធ ដោយសារក្រុមគ្រឿងញៀនបាញ់ ទើបរៀបការមិនទាន់បាន១ខែផង ស្លាប់ចោលប្រពន្ធ ដោយសារក្រុមគ្រឿងញៀនបាញ់