មនុស្សច្រើននាក់រត់ចេញពីកាស៊ីណូដំរី២ នៅស្រុកកោះធំ សង្ស័យបង្ខាំងឱ្យធ្វើការល្បែងអនឡាញ

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 18 សីហា 2022
មនុស្សច្រើននាក់រត់ចេញពីកាស៊ីណូដំរី២ នៅស្រុកកោះធំ សង្ស័យបង្ខាំងឱ្យធ្វើការល្បែងអនឡាញ

ដំណឹងបឋមរាយការណ៏មកថា នៅរសៀលថ្ងៃទី១៨ សីហា ឆ្នាំ២០២២ មានករណីជនជាតិចិន រត់ដេញវាយ និងចាប់ជនជាតិវៀតណាម ដែលកំពុងសម្រុករត់ចេញពីកាស៊ីណូ យីហោ Golden Phonix Entertainment ឬហៅកាស៊ីណូដំរី ២ ដែលមានទីតាំងស្ថិតនៅជាប់គល់ស្ពានឆ្លងទៅវៀតណាម ក្នុងភូមិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល។ វីដេអូ https://fb.watch/eZP4UT9UaG/

ករណីនេះគេសង្ស័យបណ្ដាលមកពីការបង្ខាំងបុគ្គលិកក្នុងកាស៊ីណូ មូលហេតុមកពីការភូតកុហកថារើសបុគ្គលិកយកទៅធ្វើការនៅកាស៊ីណូខេត្តព្រះសីហនុ តែបែរជាយកពួកគាត់មកបង្ខាំងទុកនៅជ្រៃធំទៅវិញ ហើយក៏ផ្ទុះជារឿងមិនប្រកតីរត់ចេញមកខាងក្រៅ ខណៈមានអ្នករត់តាមដេញចាប់វាយប្រសេចប្រសាចខ្លះលោតចូលទឹកក៏មាន។

ទាក់ទងករណីនេះ 1Post មិនទាន់អាចសុំការបញ្ជាក់ពីលោកអភិបាលស្រុកកោះធំ បាននៅឡើយនាល្ងាចថ្ងៃ១៨ សីហា ២០២២។ 

បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានថ្លែងថា ករណីនេះមិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទំលុសទ្វាររបង រត់ចេញ ប៉ះគ្នាជាមួយសន្តិសុខ របួសសន្តិសុខ៣នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុន៕ លំអិតនៅពេលក្រោយ