សពក្មេងស្រីអាយុ ១៧ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងទឹកអូរ ស្ថិតនៅភូមិចំការចេកសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។
ម្ដាយរបស់សពក្មេងស្រីបានឱ្យដឹងថា កូនរបស់គាត់បាត់តែមិនបានរាយការណ៍ជូនអាជ្ញាធរទ្បើយដោយមិននឹកស្មានដល់ថា មានរឿងដូចនេះកើតទ្បើង លុះដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២វេលាម៉ោងប្រហែល៣រសៀល ស្រាប់តែប្រជាពលរដ្ឋបានប្រទះឃើញសាកសព។
បើតាមប្រភពនៅកន្លែងកើតហេតុថា សពក្មេងឈ្មោះ ស្រី ទ្បុងគឹមទ្បាយ ស្លាប់ដោយសារឃាតកម្ម តែសមត្ថកិច្ចមិនទាន់បញ្ជាក់នៅឡើយថា មូលហេតុអ្វី ខណៈដែលកំពុងស្រាវជ្រាវបន្ត៕