ប្រទេសអ៊ីតាលី បានបង្កើនចំនួនប្រេងឆៅរបស់រុស្ស៊ី ដែលខ្លួនបាននាំចូលដល់ទៅ ៤៥ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ។ ការកើនឡើងយ៉ាងខ្លាំង គឺដោយសារការបង្ខូចឥទ្ធិពល នៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។បើតាមសារព័ត៌មានស៊ិនហួបានផ្សាយថា ប្រទេសអ៊ីតាលី កំពុងនាំចូលប្រេងពីរុស្ស៊ី ៤ដងច្រើនជាងមុនពេលជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្តើម។
ការវិវឌ្ឍនេះ មានមូលដ្ឋាន នៅជុំវិញរោងចក្រចម្រាញ់ប្រេង ISAB នៅលើកោះ Sicily ភាគខាងត្បូងប្រទេសអ៊ីតាលី ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Lukoil មានមូលដ្ឋាននៅទីក្រុងម៉ូស្គូ។
របាយការណ៍បានឲ្យដឹងទៀតថា ដោយសារតែការដាក់ទណ្ឌកម្ម ISAB មិនអាចទទួលបានឥណទាន សម្រាប់ការទិញពីអ្នកផលិត ប្រេងឆៅផ្សេងទៀត ដែលមានន័យថា រោងចក្រចម្រាញ់ប្រេងត្រូវតែពឹង ផ្អែកទាំងស្រុងលើការផ្គត់ផ្គង់ពី Lukoil៕