ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខ្លួនកំពុងជំរុញការងារស្រាវជ្រាវ «ការបង្កាត់ពូជកេសរកូលតាមជាលិកាដើម្បីផលិតកូនអ័រគីដេឱ្យបានច្រើន ក្នុងទិសដៅកាត់បន្ថយជាអតិបរមាការនាំចូលផ្កាអ័រគីដេពីក្រៅប្រទេស»។ ក្រៅពីនេះក្រសួងក៏បានជំរុញដល់រដ្ឋបាលព្រៃឈើ បង្កើនការដាំឈើជាចំការនិងខិតខំប្រឹងប្រែងកែច្នៃឈើឲ្យអស់លទ្ធភាពដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋ និងចូលរួមពង្រីកសេដ្ឋកិច្ចជាតិ ពិសេសក្នុងបរិបទការរីករាលដាលនៃជម្ងឺកូវិដ១៩។
លើសពីនេះ ដើម្បីចូលរួមអបអរសាទរពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ នាពេលខាងមុខនេះក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញឱ្យដឹងអំពីសមិទ្ធផលថ្មីចំនួនពីរដែលរដ្ឋបាលព្រៃឈើបានរៀបចំទ្បើង ៖ ទី១ សៀវភៅ កេសរកូលព្រៃ(ផ្កាអ័រគីដេ)នៅកម្ពុជា Wild Orchids of Cambodia 2021. ២២៣ទំព័រ។ សៀវភៅនេះ ជាសៀវភៅលើកទីមួយរបស់ប្រទេសកម្ពុជាដែលបានបង្ហាញអំពីកេសរកូលព្រៃខ្មែររហូតដល់២០២ប្រភេទ ដោយបានរៀបរៀងទ្បើងអស់រយះពេលជាច្រើនឆ្នាំរួមទាំងការស្រាវជ្រាវតាមតំបន់ព្រៃភ្នំគ្រប់ទីកន្លែង។ រូបភាពបានបង្ហាញពីការលាក់កំបាំងនៃបុប្ផាដ៏ស្រស់ស្អាតរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានទាំងរូបឆោម និងក្លិនក្រអូបឈ្ងុយ។
ទី២ សៀវភៅឈើនៅកម្ពុជា Timbers of Cambodia 2021។ សៀវភៅជាស្នាដៃលើកទីមួយដែលបានបង្ហាញពីរូបភាពឈើសំខាន់ៗ ចំនួន១២២ប្រភេទ។ សៀវភៅនេះបង្ហាញពីឈើប្រណិត ឈើលេខមួយឈើលេខ២ ឈើលេខបី ឈើក្រៅលំដាប់ថ្នាក់ រួមទាំងប្រភេទឈើដាំ និងឈើនាំចូលផងដែរ។ប្រជាពលរដ្ឋ និងអាចយល់បានអំពីសាច់ឈើដែលស្រទ្បាញ់ចូលចិត្តដើម្បីធ្វើការប្រៀបធៀបមុនការទិញ៕ 1post