រុស្ស៊ីកំពុងជំរុញឱ្យឥណ្ឌា បង្កើនការវិនិយោគវិស័យប្រេង និងឧស្ម័នមកលើប្រទេសរបស់ខ្លួន

ពិភពលោក
ថ្ថ្ងៃច័ន្ទ 14 មីនា 2022
រុស្ស៊ីកំពុងជំរុញឱ្យឥណ្ឌា បង្កើនការវិនិយោគវិស័យប្រេង និងឧស្ម័នមកលើប្រទេសរបស់ខ្លួន

រុស្ស៊ីបានជំរុញឱ្យឥណ្ឌា បង្កើនការវិនិយោគវិស័យប្រេង និងឧស្ម័នមកលើប្រទេសរបស់ខ្លួនហើយមានបំណងចង់ពង្រីកបណ្តាញលក់របស់ក្រុមហ៊ុនរុស្ស៊ី នៅក្នុងប្រទេសមានសេដ្ឋកិច្ចធំទី៣ របស់អាស៊ីមួយនេះផងដែរ។

យ៉ាងណាក្ដីសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានលើកទឹកចិត្តឱ្យឥណ្ឌា ធ្វើការថ្កោលទោសចំពោះសកម្មភាពរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ប៉ុន្តែផ្ទុយទៅវិញរដ្ឋាភិបាលទីក្រុងញូវដែលី បានបដិសេធមិនធ្វើការបោះឆ្នោតប្រឆាំងទៅនឹងរុស្ស៊ីនោះឡើយ ព្រោះថាប្រទេសនេះ គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំ និងយូរអង្វែងមួយនៅអង្គការសហប្រជាជាតិ។

ដោយឡែក ឧបននាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយថា ” ការនាំចេញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសឥណ្ឌាបានឈានដល់ ១ពាន់លានដុល្លារហើយវានឹងនៅតែបន្តមានឱកាសក្នុងការបង្កើនតួលេខនេះបន្ថែមទៀត ” ។

រុស្ស៊ីកំពុងជំរុញឱ្យឥណ្ឌា បង្កើនការវិនិយោគវិស័យប្រេង និងឧស្ម័នមកលើប្រទេសរបស់ខ្លួន

លើសពីនេះ លោក Novak បានប្រាប់រដ្ឋមន្រ្តីក្រសួងប្រេង និងឧស្ម័នធម្មជាតិ លោក Hardeep Singh Puri ថា ” យើងចាប់អារម្មណ៍ ក្នុងការទាក់ទាញការវិនិយោគរបស់ឥណ្ឌាបន្ថែមទៀតទៅកាន់វិស័យប្រេង និងឧស្ម័នរុស្ស៊ី និងការពង្រីកបណ្តាញលក់របស់ក្រុមហ៊ុនរុស្ស៊ីនៅក្នុងប្រទេសឥណ្ឌាផងដែរ “។

សម្រាបសហរដ្ឋអាមេរិកនៅសប្តាហ៍នេះបានហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី ស្របពេលចក្រភពអង់គ្លេសថានឹងបញ្ឈប់ការនាំចូលប្រេងពីប្រទេសនេះ នៅចុងឆ្នាំផងដែរខណ:ការសម្រេចចិត្តនេះគេរំពឹងថានឹងផ្តល់ផលរំខានដល់ទីផ្សារថាមពលពិភពលោកបន្ថែមទៀតព្រោះថាប្រទេសរុស្ស៊ី គឺជាអ្នកនាំចេញប្រេងឆៅធំបំផុតទី ២ ៕

សូមរម្លឹកថា សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងប្រឈមមុខជាមួយនឹងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១ មក ខណៈបច្ចុប្បន្នប្រទេសលោកខាងលិច កំពុងព្យាយាមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ចំពោះការឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែន៕