រថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បុកជាមួយរថយន្តប្រជាពលរដ្ឋបន្ថែមមួយករណីទៀតហើយ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 11 មិថុនា 2022
រថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បុកជាមួយរថយន្តប្រជាពលរដ្ឋបន្ថែមមួយករណីទៀតហើយ

រថយន្តអ្នកភូមិមួយគ្រឿងរងការខូចខាតកំពិតមួយចំហៀងផ្នែកក្រោយខាងឆ្វេងខណៈកំពុងបើកបរឆ្លងកាត់ផ្លូវត្រូវរថភ្លើងបុកពេញទំហឹង បង្កឱ្យពលរដ្ឋភ័យព្រលឹងចុងសក់ កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯកក្រុងបាត់ដំបង។ វីដេអូ https://fb.watch/dA335MzSrR/

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងមួយគ្រឿងប្រភេទទេសចរណ៍ មានលេខខាងមុខAS1003 ពណ៌ក្រហម លាយខៀវរបស់ក្រុមហ៊ុន Royal Railway ដែលគេដឹងថា ជាក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានបើកបរក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ បាត់ដំបង) ដោយមានដឹកភ្ញៀវពេញ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក NISSAN ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ.2BQ-2557 បើកបរដោយបុរសវ័យចំណាស់ម្នាក់ក្នុងទិសដៅពីកើតទៅលិចបានបើកឆ្លងផ្លូវតែមិនផុតក៏ត្រូវរថភ្លើងបុកពេញទំហឹងបណ្តាលអោយខូចខាតកំពិតផ្នែកក្រោយមួយចំហៀងខាងឆ្វេង ចំណែករថភ្លើងក៏បានបែកកញ្ចក់ហ្វាភ្លើងខាងមុខផងដែរ តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយ។

រថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បុកជាមួយរថយន្តប្រជាពលរដ្ឋបន្ថែមមួយករណីទៀតហើយ រថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បុកជាមួយរថយន្តប្រជាពលរដ្ឋបន្ថែមមួយករណីទៀតហើយ

ក្រោយពេលកើតហេតុម្ចាស់រថយន្តទាមទារឱ្យខាងភាគីរថភ្លើងសងការខូចខាត ដោយសារផ្លូវឆ្លងកាត់របស់រថភ្លើងទៅមកនៅពេលនោះមិនមានឆ្មាំចាំមើល ។  បន្ទាប់មកនគរបាលចរាចរណ៍ខេត្តបានចុះមកនាំយករថយន្តទៅរក្សាទុកដើម្បីរងចាំខាងម្ចាស់ក្រុមហ៊ុនរថភ្លើងមកចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។

ទាក់ទងករណីនេះ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីភាគីក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បាននៅឡើយ។

សូមរម្លឹកថា ស្ទើរាប់ភ្លេចហើយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរទេះភ្លើងក្រុមហ៊ុន Royal Railway បុកគ្នាជាមួយយានយន្តពលរដ្ឋ សូម្បីតែរទេះភ្លើងនិងរទេះភ្លើងរបស់ក្រុមហ៊ុនមួយនេះក៏បានបុកគ្នាឯងផងដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

រថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង បុកជាមួយរថយន្តប្រជាពលរដ្ឋបន្ថែមមួយករណីទៀតហើយ

នៅក្នុងនោះបើតាមវីដេអូអប់រំរបស់ក្រសួងសាធារណៈការបានក្រើនរំលឹកដល់ពលរដ្ឋអ្នកបើកបរទាំងឡាយឱ្យតោងប្រយ័ត្នឱ្យបានខ្ពស់រាល់ការធ្វើដំណើរឆ្លងផ្លូវរថភ្លើង ត្រូវគោរពតាមកែណែនាំរបស់ឆ្មាំ និងឈប់ឃ្លាតយ៉ាងតិច២ម៉ែត្រពីផ្លូវរថភ្លើង និងមានបំរាមមួយចំនួនទៀតដើម្បីជាវិធានសុវត្ថិភាពផងដែរ ចុះបើករណីគ្មានឆ្មាំចាំមើល តើត្រូវមានវិធានយ៉ាងណា?៕