តារាភាពយន្ត Angelina Jolie មកកម្ពុជាលើកនេះ ដើម្បីជម្រុញស្ត្រីឱ្យចេះចិញ្ចឹមឃ្មុំលើកស្ទួយជីវភាព

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 23 កុម្ភៈ 2022
តារាភាពយន្ត Angelina Jolie មកកម្ពុជាលើកនេះ ដើម្បីជម្រុញស្ត្រីឱ្យចេះចិញ្ចឹមឃ្មុំលើកស្ទួយជីវភាព

បើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរាលោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ គឺដើម្បីចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។  

តារាភាពយន្ត Angelina Jolie មកកម្ពុជាលើកនេះ ដើម្បីជម្រុញស្ត្រីឱ្យចេះចិញ្ចឹមឃ្មុំលើកស្ទួយជីវភាព

កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ  លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

តារាភាពយន្ត Angelina Jolie មកកម្ពុជាលើកនេះ ដើម្បីជម្រុញស្ត្រីឱ្យចេះចិញ្ចឹមឃ្មុំលើកស្ទួយជីវភាព

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie ក៏បានទៅទស្សនាប្រាសាទអង្គរវត្ត ដែលត្រូវគេមើលឃើញថាដូចជាជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ និងប្រទេសកម្ពុជាទៅកាន់ពិភពលោកក្នុងបរិបទកូវីដ-១៩ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕

តារាភាពយន្ត Angelina Jolie មកកម្ពុជាលើកនេះ ដើម្បីជម្រុញស្ត្រីឱ្យចេះចិញ្ចឹមឃ្មុំលើកស្ទួយជីវភាព