គិតត្រឹមថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២២ គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ អនុវត្តបាន៤៥ថ្ងៃ និងសម្រេចបាន៦,៥គ.មហើយ។នេះបើតាមការឱ្យដឹងពីផេកហ្វេកបុករបស់លោក ជា សុផារា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបណីកម្មនិងសំណង់។
បើតាមគម្រោងមុខព្រួញអ្នកឧកញ៉ាសុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ ឧកញ៉ាម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ក្រោមការសម្របសម្រួលពីសំណាក់រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការស្ថាបនាជាប្រភេទក្រាលកៅស៊ូ AC។
តាមរយៈនៃការស្ថាបនាផ្លូវនេះត្រូវគេមើលឃើញថា ជាការសម្រួលដល់ការធើ្វដំណើរសាធារណៈជនទូទៅ និងការគាំទ្រដល់ការវិនិយោគ ពិសេសគម្រោងធំៗរបស់អ្នកឧកញ៉ា សុខគង់ និង ម៉ុង ឬទ្ធី ដែលឧកញ៉ាទាំងពីរជាអ្នកទទួលបានដីសម្បទានសេដ្ឋកិច្ចស្រាប់យូរហើយ។នៅក្នុងនោះផងដែរសម្រាប់ខ្ទង់ថវិកានៃការចំណាយ ក្រុមសហការពហុភាគីខាងលើមិនទាន់ទម្លាយឱ្យដឹងនៅឡើយ៕