ផ្លូវ​កាត់​ថ្មី​មួយ​ខ្សែ​គ្រោង​ស្ថាបនា​​ពី​ចម្ការ​ដូងប្រេង​ឧកញ៉ា ម៉ុង ឫទ្ធី ​ទៅ​​ភ្នំ​បូកគោ

ព័ត៌មានសង្គម
ថ្ថ្ងៃអាទិត្យ 30 មករា 2022
ផ្លូវ​កាត់​ថ្មី​មួយ​ខ្សែ​គ្រោង​ស្ថាបនា​​ពី​ចម្ការ​ដូងប្រេង​ឧកញ៉ា ម៉ុង ឫទ្ធី ​ទៅ​​ភ្នំ​បូកគោ

ភ្នំពេញ៖ គម្រោង​នេះស្ថិត​នៅក្នុង​ការ​សម្របសម្រួលរបស់​រដ្ឋមន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្មនិង​សំណង់ ដើម្បី​ស្ថាបនា​ផ្លូវ​ប្រវែង​ជាង ២៧ គីឡូម៉ែត្រជាប្រភេទក្រាលកៅស៊ូ AC អាច​បើ​កការដ្ឋាន​សាងសង់​ឆាប់ៗ​ខាងមុខនេះ។

បើតាម​លោក ​ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជាក់​ថា ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះមាន​ប្រវែង ២៧ គីឡូម៉ែត្រ ដែល​តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងអ្នក​ឧកញ៉ា​ម៉ុង ឫទ្ធីដែលអ្នកឧកញ៉ា សុខ គង់ ទទួលរាល់ការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេងដើម្បីបើកផ្លូវ។

សម្រាប់ខ្ទង់ថវិកានៃការចំណាយក្រុមសហការពហុភាគីខាងលើមិនទាន់ទម្លាយឱ្យដឹងនៅឡើយ៕

ផ្លូវ​កាត់​ថ្មី​មួយ​ខ្សែ​គ្រោង​ស្ថាបនា​​ពី​ចម្ការ​ដូងប្រេង​ឧកញ៉ា ម៉ុង ឫទ្ធី ​ទៅ​​ភ្នំ​បូកគោ