តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 28 ធ្នូ 2021
តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល

កណ្តាល៖ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោក រស់ ផុនចាន់និមល នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា (ហៅទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល ក្រោយមកប្តូរទៅក្រសួងមហាផ្ទៃ ដែលមានរឿងអាស្រូវជាច្រើនក្រោយពីការសំញ៉ែងទ្រព្យសម្បត្តិពេលដណ្តឹងប្រពន្ធនៅអ្នកលឿង រហូតដល់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅ, ព្រហើនទាំងគឃ្លើនបំពានច្បាប់ ទៅហែកដីកាដែលតុលាការបិទផ្អាកមិនអោយដំណើរការផ្ទះសំណាក់ ខណៈផ្តល់ឱ្យក្រុមស្ទាវប្រើប្រាស់សារធាតុញៀន និងយកឈ្មោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាអោយចៅសង្កាត់សុីញ៉េដីមិនស្របច្បាប់។

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រជាន់ខ្ពស់ ទីកន្លែងកំណើតនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្ននៅភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ០១ឆ្នាំ០៦ខែ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់ កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្តនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០៕

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល